en     km
en     km

គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំនៅទីក្រុងព្រុចហ្សែលនិងការចូលរួមសង្កេតការណ៍បោះឆ្នោតនៅរុស្ស៊ី

Share

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានឱ្យដឹងថា ខ្លួននឹងរៀបចំសន្និសីទកាសែតមួយ ស្តីពីការចូលរួមរបស់តំណាង គ.ជ.ប នៅក្នុងកិច្ចប្រជុំនៅទីក្រុងព្រុចហ្សែល និងបេសកកម្មនាឱកាសបោះឆ្នោតប្រធានាធិបតីនៅប្រទេសរុស្ស៊ី នាថ្ងៃទី២១ ខែមីនា នៅវេលាម៉ោង៨៖៤៥នាទីយប់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ។

តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប និងលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប រួមនិងលោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប និងចូលរួមនៅក្នុងវត្តមាននៅក្នុងសន្និសីទនេះ ។

សូមជម្រាបដែរថា មន្រ្ដីគ.ជ.បកម្ពុជាបានទៅចូលរួមក្នុងកិច្ចប្រជុំរួមកម្ពុជា-សហភាពអឹរ៉ុបនៅទីក្រុងព្រុចហ្សែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមីនា និងបានចូលរួមឃ្លាំមើលការបោះឆ្នោតប្រធានាធិបតីនៅសហ័ពន្ធរុស្ស៊ីកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨៕

Share

Image
Image
Image