en     km
en     km

គ​.​ជ​.​ប​ នឹង​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​

Share

គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ នឹង​រៀបចំ​កិច្ចប្រជុំ​ប្រ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​ចុះបញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ទី​ ២៨ ​មក​រា​ ស្អែក​នេះ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​គ​.​ជ​.​ប​ ព្រមទាំង​មានការ​ចូលរួម​ពី​តំណាង​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ តំណាង​គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័ន​ អង្គទូត​ ជំនាញការ​ជប៉ុន​ ជំនាញការ​សហភាព​អឺរ៉ុប​ សរុប​ទាំងអស់​មាន​ចំនួន​ ១៨៥​នាក់​។​

ពិធី​បើក​កិច្ចប្រជុំ​នេះ​ ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ ស៊ិ​ក​ ប៊ុ​ន​ហុ​ក​ ប្រធាន​ គ​.​ជ​.​ប​ និង​ថ្លែងសុ​ន្ទ​រក​ថា​ បូក​សរុប​លទ្ធផល​ និង​បិទ​កម្មវិធី​ ដោយ​លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​ គ​.​ជ​.​ប​។​ កិច្ចប្រជុំ​នេះ​មាន​រយៈពេល​១​ថ្ងៃ​ និង​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​នៅ​ភោ​ជនីយ​ដ្ឋា​ន​ទន្លេបាសាក់​ ២​ ក្នុងរាជធានី​ភ្នំពេញ​៕

nec-press-release-01

Share

Image
Image
Image