en     km
en     km

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​គ្រោង​នឹង​សាងសង់​ខ្លោងទ្វារ​សមុទ្រ​

Share

​ភ្នំពេញ​៖​ មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ នៅ​តាម​តំបន់ឆ្នេរ​ទាំង​អ​ស់​​​ក្នុង​​ទឹ​ក​ដី​ខេត្ត​​ព្រះ​​សីហ​​នុ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​រូ​​ម​​ទាំង​​មន្ត្រី​ជំ​នា​ញ​​សុរិ​យោ​ដី​ខេត្ត​ព្រះ​សីហ​នុ​ បាន​​ចុះ​​ពិ​និ​ត្យ​​ជា​ក់​​ស្តែង​​​និង​​​ធ្វើ​ការ​​​វាស់​និង​​​​ស្រង់​​ទិ​ន្នន័យ​​​ដី​​ឆ្នេរ​​ទាំ​ងនោះ​​ឱ្យ​បា​ន​ច្បាស់​លាស់​ ដើម្បី​គ្រប់គ្រង​និង​រៀបចំ​កែ​លម្អ​លើក​ក​ម្ព​ស់​​សោភ័ណ​​ភាព​​ឆ្នេរ​ឡើង​វិញ​ ដោយ​ឆ្នេរសមុទ្រ​មួយ​ចំនួន​គ្រោង​នឹង​សាងសង់​ខ្លោងទ្វារ​សមុទ្រ​ផង​ដែរ​។​

Sea-WMC-Cambodia-Sihanok-P

​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ លោក​នូ​ន​ ប៉ុក​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សុរិយោដី​និង​សំណង់​ខេត្ត​ព្រះ​សី​ហ​​នុ​ បានឱ្យ​ដឹង​ថា​ ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​ ០៧​ រូ​ម​មាន​ :​ ឆ្នេរ​ទំនប់​រលក​,​ ឆ្នេរ​ម្លប់​ជ្រែ​,​ ឆ្នេរ​កោះពស់​,​ ឆ្នេរ​ឯ​ក​រា​ជ្យ​,​ ឆ្នេរ​សុខា​,​ ឆ្នេរ​អូរ​ឈើទាល​ និង​ឆ្នេរ​អូរ​ត្រះ​ ដោយ​ក្នុង​ចំណោម​តំបន់ឆ្នេរ​ខាងលើ​មាន​ឆ្នេរ​ចំនូ​ន​ ០៣​ រូ​ម​មាន​ ឆ្នេរ​ឯករាជ្យ​ ឆ្នេរ​អូរ​ឈើទាល​ និង​ឆ្នេរ​អូរ​ត្រះ​ គ្រោង​នឹង​ធ្វើការ​សាងសង់​ខ្លោងទ្វារ​សមុទ្រ​ចំនូ​ន​ ១៧​ គឺ​ ឆ្នេរ​ឯករាជ្យ​ចំនួន​ ០៤​ ខ្លោងទ្វារ​,​ ឆ្នេរ​អូរ​ឈើទាល​ចំនួន​ ០៦​ ខ្លោងទ្វារ​ និង​ឆ្នេរ​អូរ​ត្រះ​ចំនួន​ ០៧​ ខ្លោងទ្វារ​ ។​ លោក​ថា​ បច្ចុប្បន្ន​ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​លម្អិត​រូប​វន្ត​ជាក់ស្តែង​បន្ថែម​ទៀត​។​

​គួរ​​បញ្ជាក់​ផង​ដែរ​ថា​ ខេត្ត​ព្រះ​សីហ​នុ​គឺជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ ដោ​យ​​ពឹង​ផ្អែក​​ស្ទើរ​​ទាំង​ស្រុង​​ទៅ​​លើ​​ឆ្នេរ​សមុ​ទ្រ​​ ឆ្នេរ​ខ្សាច់​ដ៏​​ស្រស់​ស្អាត​ ដែល​កំពង់​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឱ្យ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​៕

Share

Image
Image
Image