en     km
en     km

គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​ត្រូវ​កាយ​ដី​ចេញ​វិញ​

Share

ភ្នំពេញ​៖​ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ កំពុង​តែ​ពិនិត្យ​ និង​ចាត់វិធានការ​ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​អាច​នឹង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​កាយ​ដី​ចេញ​វិញ​។​ យ៉ាងណាមិញ​ លោក​ សុខ​ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស​ ថា​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ នឹង​សិក្សា​ករណី​មិន​ប្រក្រតី​លើ​រឿង​នេះ​។​

​លោក​ សោម​ លាភ​ រាយការណ៍​៖

 

​បើ​តាម​ប្រសាសន៍​របស់​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថា​ ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ព្រែក​ត្រែង​ កំពុង​តែ​បំពាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ឆ្នេរ​ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល​ និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ ដោយ​អនុញ្ញាត​ឲ្យ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​។​

​លោក​ ថោ​ង​ ខុន​ បន្ថែម​ទៀត​ថា​ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ កំពុង​តែ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​និង​ករណី​នេះ​ ហើយនឹង​ឈាន​ទៅ​កំណត់​ឲ្យ​ក្រុមហ៊ុន​ខាងលើ​ កាយ​ដី​ចេញពី​តំបន់​ដែល​បាន​ចាក់​លុប​ ឬ​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្ដបន្ទាប់​ ព្រោះ​រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ​ បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ​។​

​យ៉ាងណាមិញ​ លោក​ យន្ត​ មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង​ រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នេះ​ មិនមែន​ជា​ក្រុមហ៊ុន​របស់​ចិន​នោះ​ទេ​ ពោល​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្មែរ​។​

​លោក​ ថោ​ង​ ខុន​ អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ មាន​ចំណាត់ការ​ឲ្យ​បាន​តឹង​រឹង​ក្នុង​ការ​ថែរក្សា​ឆ្នេរសមុទ្រ​នេះ​ កុំ​ឲ្យ​មានការ​សាងសង់​រំលោភ​ និង​ទន្ទ្រាន​ផ្សេងៗ​។​

​ស្របគ្នា​នេះ​ដែរ​ លោក​ សុខ​ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស​ ឬ​ដែល​គេ​ស្គាល់​ថា​ លោក​ វី​លា្ល​ម​ ហ្គ​ង់​ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សបុ​ករប​ស់លោ​កថា​ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ នឹង​ចុះ​សិក្សាការ​ចាក់​ដី​លើ​សមុទ្រ​ «​ខុសច្បាប់​»​ នៅ​ក្រុងព្រះសីហនុ​ តំបន់​ព្រែក​ត្រែង​។​ គណបក្ស​ខ្មែរ​ក្រោក​ នឹង​ចុះ​សិក្សា​ស្រាវជ្រាវ​លម្អិត​រក​អំពើ​ឃុបឃិត​ ឬ​តម្រុយ​ពុក​រលួយ​ណាមួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​អនុញ្ញាតិ​អោយ​ក្រុមហ៊ុន​។​

​លោក​ វី​ល្លាម​ថា​ ចាក់​ដីក្រហម​ក្នុង​ទន្លេ​តំបន់​ព្រែក​ត្រែង​នេះ​ គឺ​អនុក្រឹត្យ​លេខ​ ០១​ សរណ​ន​ ស្ដី​ពី​ការ​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ខាង​មុខ​នេះ​។​

​លោក​ វី​ល្លាម​ ស្នើ​ឲ្យ​លោក​ យន្ត​ មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ គួរ​ត្រួតពិនិត្យ​មើល​អនុក្រឹត្យ​ និង​ រាល់​បទដ្ឋាន​គតិ​យុ​ត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ មុន​អនុម័ត​លើ​អាជ្ញាប័ណ្ណ​វិនិយោគ​ឱ្យទៅ​ក្រុមហ៊ុន​ណាមួយ​។​ ជាង​នេះ​ លោក​បន្ថែម​ថា​ លោក​ យន្ត​ មីន​ គួរ​ធ្វើ​សេចក្តី​ថ្លៃ​ង​ការ​ ឬ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​ជា​ការ​អភិវឌ្ឍន៍​ស្របច្បាប់​។​

​សូម​បញ្ជាក់​ថា​ ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ក្លាយជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​មាន​សក្តានុពល​នា​ពេល​បច្ចុប្បន្ន​។​ របាយការណ៍​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​២០១៧​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​ ៧៤​ម៉ឺន​នាក់​ កើន​ ១៥%​។​ ក្នុង​រយៈពេល​៤​ខែ​ ដើមឆ្នាំ​២០១៨​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ ២.៣៨៥.៧៥៣​នាក់​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ ២.០៥២.៣១៧​នាក់​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ ៣៣៣.៤៣៦​នាក់​ កើន​ ១៦,៣៧%​។​

​តាម​ការ​ព្យាករណ៍​ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ២​លាន​នាក់​ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​ ៦​លាន​នាក់​ នៅ​ឆ្នាំ​២០២០​ និង​នៅ​ឆ្នាំ​២០៣០​ អាច​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​ ៣​លាន​នាក់​ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​ ៨​លាន​នាក់​៕ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image