en     km
en     km

គណបក្ស​ប្រជាជន​ចុះបញ្ជី​ឈ្មោះ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខណៈ​បក្ស​សង្គ្រោះ​ជាតិ​រង​ការ​រំលាយ​

Share

ភ្នំពេញ​៖​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តីសម្រេច​ ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ គណបក្ស​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចុះ​ឈ្មោះ​បញ្ជី​គណបក្ស​នយោបាយ​ និង​ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ និ​តិ​កាល​ទី​ ៤​ ខណៈ​គណបក្ស​ស​ង្គោះ​ជាតិ​ កំពុង​ប្រឈម​មុខ​នឹង​ការ​រំលាយ​ ហើយ​បាត់បង់​ឱកាស​ប្រកួត​តំណែង​សមាជិក​ព្រឹទ្ធសភា​។​

បើយោងតាមសេចក្តីជូនដំណឹង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោតចុះផ្សាយពី​ថ្ងៃ​ទី​ ២៤​ ខែតុលាឆ្នាំ​ ២០១៧​នេះ​ថា​«​ទទួលស្គាល់​ជា​ផ្លូវការ​ លើ​ពាក្យសុំ​ចុះបញ្ជី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​៨​ (​ប្រាំបី​)​ ភូមិ​ភាគ​ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ ដូច​មាន​ក្នុង​ឧ​ប​សម្ព័ន្ធ​ភ្ជាប់​ជាមួយ​ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​ តាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ ឆ្នាំ​២០១៨»​។​

​ជាមួយ​គ្នា​នេះ​ គណបក្ស​ផ្សេងៗ​ទៀត​រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​លឺ​ថា​បាន​ទៅ​ចុះបញ្ជី​ឈ្មោះ​ បោះ​ឆ្នោត​ព្រឹទ្ធសភា​នៅឡើយ​ទេ​។​

​លោក​ ម៉ៅ​ មុនី​វណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រៀបចំ​ ការ​ដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ និង​ បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សមាជិក​ព្រឹទ្ធិ​សភា​ សម្រាប់​និ​តិ​កាល​ទី​ ៤​ ឆ្នាំ​ក្រោយ​នេះ​គឺ​រយៈ​៦​ថ្ងៃ​ទៀត​។​ ​គណបក្ស​សង្គ្រោះ​​ជាតិ​មាន​អង្គ​បោះ​ឆ្នោត​ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ជាង​៥​ពាន់​នាក់​ ហើយ​ សមាជិក​សភា​ ៥៥​រូប​។​

​សូម​ជម្រាប​ថា​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាល​ទី​៤​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​៕

Share

Image
Image
Image