en     km
en     km

គណបក្សចំនួន៤ចុះបញ្ជីរួចរាល់ ខណៈ ១៦ទៀតកំពុងពិនិត្យ

Share

ភ្នំពេញ៖រយៈពេល ១៥ថ្ងៃ នៃការចុះឈ្មោះ និងចុះបញ្ជីបេក្ខជនគណបក្សនយោបាយសម្រាប់ការប្រកួតប្រជែងបោះឆ្នោតសភាខាងមុខ  គ.ជ.ប បានឱ្យដឹងថា មានគណបក្សចំនួន២០ បានមកដាក់ពាក្យ ក្នុងនោះមាន ៤គណបក្សត្រូវបានទទួលស្គាល់ ខណៈ ១៦ទៀតកំពុងពិនិត្យ​និងរង់ចាំការសម្រេច។

នេះបើតាមរបាយការណ៍របស់គ.ជ.ប ស្ដីពីលទ្ធផលបណ្ដោះអាសន្ននៃការចុះបញ្ជីគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨ ចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

តាមរបាយការណ៍ដដែលនេះ គណបក្ស៤ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) ទទួលស្គាល់ ​មាន គណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែររួមរួបជាតិ។

ដោយឡែកគណបក្សចំនួន ១៦ទៀតដែលកំពុងរង់ចាំការសម្រេច មានគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរសាធារណរដ្ឋ គណបក្សរស្មីខេមរា គណបក្សសាធារណរដ្ឋប្រជាធិប​​តេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សមាតុភូមិយើង គណបក្សឆន្ទះខ្មែរ និងគណបក្សខ្មែរក្រោក៕

Share

Image
Image
Image