en     km
en     km

ខ្សែ​រថភ្លើង​ថ្មី​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​

Share

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​កំពុង​សិក្សា​លទ្ធភាព​សង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ដែល​ស្ថិត​ជាយ​ទីក្រុង​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។

កិច្ចពិភាក្សារវាងក្រសួងសាធារណការ ជាមួយដៃគូពាក់ព័ន្ធ ជុំវិញខ្សែរថភ្លើង។ រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
កិច្ចពិភាក្សារវាងក្រសួងសាធារណការ ជាមួយដៃគូពាក់ព័ន្ធ ជុំវិញខ្សែរថភ្លើង។ រូបភាពពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ជួប​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​ភាគី​ពាក់​ព​ន្ធ័​កាលពី​ថ្ងៃ​ទី​ ២​ ខែ​កុ​មុៈ្ភ​ មាន​ដូច​ជា​តំណាង​ផ្នែក​សេវា​សេដ្ឋកិច្ច​ នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ តំណាង​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ ក្រុមហ៊ុន​ផ្លូវដែក​ រ៉ូ​យ៉ា​ល់​ រ៉េ​ល​វ៉េ​ តំណាង​តំបន់​សេដ្ឋ កិច្ច​ពិសេស​ភ្នំពេញ​ លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​ និង​តំណាង​មក​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

យោង​តាម​គេហទំព័រ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ កិច្ច​ពិភាក្សា​គឺ​ដើម្បី​រក​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​នេះ​នៅ​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០១៨៕​

Share

Image
Image
Image