en     km
en     km

ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​រោងចក្រ​ថាមពល​ចំនួន​ពីរ​នៅ​ក្នុង​ភាគ​ខាងជើង​ប្រទេស​អ៊ី​រ៉ា​ក់​

Share

​អ៊ី​រ៉ា​ក់​៖​ មន្ត្រី​សន្តិសុខ​ប្រទេស​អ៊ី​រ៉ា​ក់​និយាយ​ថា​ ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​លើ​រោងចក្រ​ថាមពល​ចំនួន​ពីរ​ នៅ​ភាគ​ខាងជើង​ខេត្ត​ Kirkuk​ ប្រទេស​អ៊ី​រ៉ា​ក់​ កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ ក​ក្ដ​ដា​ ម្សិលមិញ​។​

រោងចក្រថាមពល ផ្ទុក ដោយប្រេងកាតត្រូវបានរងការវាយប្រហារដោយខ្មាន់កាំភ្លើង។រូបភាព ស៊ីនហួរ
រោងចក្រថាមពល ផ្ទុក ដោយប្រេងកាតត្រូវបានរងការវាយប្រហារដោយខ្មាន់កាំភ្លើង។រូបភាព ស៊ីនហួរ

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​រាយការណ៍​ថា​ យ៉ាងតិច​ណាស់​កម្មករ​រោងចក្រ​ ៤​ នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​ ហើយ​គ្រឿង​បរិក្ខារ​រោងចក្រ​ផ្សេងៗ​ក៏​ត្រូវ​បាន​ផ្ទុះ​ឆេះ​ដោយ​ការ​បំផ្ទុះ​គ្រឿងផ្ទុះ​ផង​ដែរ​។​

​តាម​ប្រភព​ដដែល​បន្ដ​ថា​ យ៉ាងតិច​ណាស់​ខ្មាន់កាំភ្លើង​ប្រាំ​នាក់​ផ្ទុក​ដោយ​គ្រាប់បែក​ក្នុង​អាវ​ បាន​សម្រុកចូល​កន្លែង​ស្តុ​ប​ប្រេង​នៅ​ភាគ​ពាយព្យ​តំបន់​ Bai​ Hassan​ នៃ​ទីក្រុង​ Kirkuk​ ដែល​មាន​ចំងាយ​ ២៥០​ គីឡូ​ ម៉ែត្រ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​បា​ដា​ត​ ប្រទេស​អ៊ី​រ៉ា​ក់​។​

​ប្រភព​ដដែល​នេះ​បន្ត​ទៀត​ថា​ កងកម្លាំង​សន្តិសុខ​បាន​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​ ខណៈ​ដែល​ខ្មាន់កាំភ្លើង​បួន​នាក់​ផ្សេង​ទៀត​ បាន​បំផ្ទុះ​ខ្លួនឯង​នៅ​ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​។​

​តែ​តាម​មន្ត្រី​សន្តិសុខ​មេ​ខ្មាន់កាំភ្លើង​បាន​បញ្ជា​ឱ្យ​កូនក្រុម​ខ្លួន​បំផ្ទុះ​ខ្លួនឯង​នៅ​អាង​ស្តុក​ប្រេង​ចំនួន​ពីរ​នៅ​ខាងក្នុង​រោងចក្រ​ ខណៈ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ ជាមួយ​និង​ផ្សែងភ្លើង​ដ៏​នៅ​តំបន់​នោះ​។​

​ប្រភព​សន្តិសុខ​ដដែល​នេះ​បន្ថែម​ថា​ កងកម្លាំង​សន្តិសុខ​កំពុងធ្វើការ​ត្រួតពិនិត្យ​នៅ​អាង​ស្តុ​ប​ប្រេង​នោះ​ បន្ទាប់​ពី​ការ​សម្លាប់​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចុង​ក្រោយ​ ហើយ​ក្រុម​ប្រតិបត្ដិការ​ក៏​បាន​ស៊ើបអង្កេត​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ផង​ដែរ​ ដើម្បី​ស្វែងរក​គ្រែង​អាច​មានការ​វាយប្រហារ​ណាមួយ​បន្ថែម​ទៀត​។​

​រហូត​មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មក​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នៅ​រោងចក្រ​ថាមពល​នេះ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​រដ្ឋ​អ៊ី​ស្លា​ម​ (IS)​ ធ្លាប់​បាន​កំណត់​គោលដៅ​វាយប្រហារ​កាលពីមុន​ មក​លើ​អាង​ស្តុ​ប​ប្រេង​នៅ​ក្នុង​ខេត្ត​ភាគ​និរតី​នៃ​តំបន់​អណ្ដូងប្រេង​របស់​ Khubbaz​ Kirkuk​ នេះ​។​

​អ៊ី​រ៉ា​ក់​ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​សញ្ញា​ថ្មី​នៃ​អំពើ​ហិង្សា​ ចាប់តាំងពី​ក្រុម​ភេរវ​ករ​បាន​គ្រប់គ្រង​ តំបន់​ភាគ​ខាងជើង​ និង​ភាគ​ខាងលិច​របស់​ប្រទេស​អ៊ី​រ៉ា​ក់​កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៤​ ៕
​ប្រភព​៖​ ស៊ី​ន​ហួរ​

Share

Image
Image
Image