en     km
en     km

ខ្មាន់កាំភ្លើង​បាញ់ប្រហារ​សម្លាប់​មនុស្ស​៣៦​នាក់​នៅ​តួ​ក​គី​

Share

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​នេះ​ ខ្មាន់​កាំ​ភ្លើង​មួយ​ក្រុម​បាន​វាយប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ ដោយ​សម្លាប់​មនុស្ស​ ៣៦​នាក់​ និង​របួស​ ៩០​នាក់​ ។

tuky-thum
ពលរដ្ឋកំពុងរត់ចេញពីព្រលានយន្តហោះនៅប្រទេសតួគី។

​តាម​ប្រភព​របស់​ BBC​ មនុស្ស​ ៣ ​នាក់​បាន​វាយប្រហារ​នៅ​ច្រកចូល​ព្រ​លាន​យន្តហោះ​ ហើយ​ភ្លាមៗ​នោះ​ ប៉ូ​លី​សបាន​បាញ់ ប្រហារ​លើ​ក្រុម​នេះ​ភ្លាមៗ​ដែរ​។​

​នាយក​រដ្ឋមន្ត្រី​តួ​ក​គី​ Binali​ Yildirim​ និយាយ​ថា​ ក្រុម​អ្នក​វាយប្រហារ​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​។​
​កាលពី​ស​ប្ដា​ហ៍​មុន​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​ ក៏​រង​ការ​វាយប្រហារ​ដូច​គ្នា​នេះ​ដែរ​ ដោយ​សម្លាប់​មនុស្ស​ ៨​នាក់​ ។​

​ប្រធានាធិបតី​ Recep​ Tayyip​ Erdogan​ អំពាវនាវ​ឱ្យ​ពិភពលោក​ត្រូវ​រួម​គ្នា​ប្រឆាំង​អំពើ​ភេរវកម្ម​ ៕

Share

Image
Image
Image