en     km
en     km

ខែដំបូងឆ្នាំ ២០១៨ កម្ពុជាបានចំណូលជាង២៧លានដុល្លារពីការនាំចេញកៅស៊ូ ២ ម៉ឺនតោន

Share

ក្រុងភ្នំពេញ៖ នៅខែដំបូង ឆ្នាំ ២០១៨នេះ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកៅស៊ូជាង ២ម៉ឺនតោន កើនឡើងបាន ៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៧។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ថា កម្ពុជាបាននាំចេញកៅស៊ូប្រមាណ ១៨ ៧៨៣ តោន កើនឡើង ៣២ ភាគរយ ដោយក្នុង ១ តោន កម្ពុជាលក់ចេញជាមធ្យមតម្លៃ ១៤៤០ដុល្លារ ដូចេ្នះ មានន័យថា ខែដំបួងក្នុងឆ្នាំ ២០១៨ នេះ កម្ពុជារកប្រាក់ចំណូលបាន ២៧ លានដុល្លារអាមេរិក។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នកម្ពុជាមានផ្ទៃដី កៅស៊ូសរុបចំនួន ៤៣៦ ៣៤០ ហិកតា ដែលក្នុងនោះមានផ្ទៃដីចៀរជ័រចំនួន ១៧ម៉ឺន ២៣០ ហិកតា និង ផ្ទៃដីថែទាំមានចំនួន ២សែន ៦ម៉ឺន ៦ពាន់ ១០៩ ហិកតា ស្មើនិង ៦១ ភាគរយ។

រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ​ ឲ្យ ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក៕

Share

Image
Image
Image