en     km
en     km

ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ នឹង​មាន​ភ្លៀង​ខ្យល់​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​០៨-១៥​ ខែមិថុនា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ បាន​បញ្ជាក់​ថា​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ នេះ​ ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្ដបន្ទាប់​ ហើយ​ពិសេស​គឺ​កម្លាំង​ខ្យល់​ នឹង​បង្ក​ឲ្យ​កើត​មាន​រលក​ខ្ពស់ៗ​ គួរ​ជាទី​ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​។​ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ របស់​ក្រសួង​ធនធានទឹក​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​។​

​តាម​ការ​ព្យាករណ៍​នេះ​ បាន​បញ្ជា​កថា​ ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ ពី​ទី​ព្យុះ​ទី​០៥​ ដែល​វា​បានក​កើតឡើង​ដោយ​ វិ​សម្ពាធ​មួយ​ កើតឡើង​នៅ​ភាគ​អាគ្នេយ៍​ នៃ​ដែនសមុទ្រ​ របស់​ប្រទេស​ហ្វី​លី​ពិន​ ។​ ឥទ្ធិពល​របស់​ព្យុះ​នេះ​ នឹង​បង្ក​ឲ្យ​ខេត្ដ​ព្រះ​សីហ​នុ​ និង​ខេត្ដកោះកុង​ នឹង​មាន​ភ្លៀង​ច្រើន​ មាន​ខ្យល់​ ខ្លាំង​នាំ​ឲ្យ​រលក​សមុទ្រ​បោក​ខ្ពស់ៗ​ ចន្លោះ​ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​នេះ​។​

​ដោយឡែក​នៅ​បណ្ដា​រាជធានី​ខេត្ដ​មួយ​ចំនួន​ទៀត​ ដែល​មាន​ដូច​ជា​ រាជធានី​ភ្នំពេញ​ ខេត្ដកំពត​ តាកែវ​ កំពង់ស្ពឺ​ និង​ខេត្ដកណ្ដាល​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិច​តូច​ ពីព្រោះ​តែ​របាយ​ទឹកភ្លៀង​បាន​ថយ​ចុះ​។​

​យ៉ាងណា​ក្រសួង​ធនធានទឹក​ ក៏​សូម​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ​ ពិសេស​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​កើត​មាន​ ជាយថាហេតុ​៕

Share

Image
Image
Image