en     km
en     km

ក្រោយ​ពី​ទទួល​រង​ការ​បណ្តេញចេញ​៖​ ពលរដ្ឋ​ខេត្តព្រះវិហារ​ទទួល​រង​វិបត្តិ​គ្រួសារ​

Share

​ភ្នំពេញ​ ៖​ ប្រាំ​ឆ្នាំ​ក្រោយ​ពី​ការ​បណ្តេញចេញ​ដោយ​បង្ខំ​ ប្រជាពលរដ្ឋ​ភូមិ​ឫស្សី​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ប្រមាណ​ ៣០០​នាក់​ បាន​ឡើង​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​កិច្ច​អន្តរា​គម​ពី​ក្រសួង​នានា​ដើម្បី​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ទីតាំង​ចាស់​របស់​ពួក​គេ​វិញ​។​ ក្រុម​ពលរដ្ឋ ​រង​គ្រោះ​ទាំងនេះ​បាន​ត្អូញត្អែ​ពី​វិបត្តិ​គ្រួសារ​ដែល​កើតឡើង​ក្រោយ​ពី​ការ​បណ្តេញចេញ​នេះ​។​

​តទៅ​នេះ​សូម​ស្តាប់​បទ​យកការណ៍​ដែល​ចង់ក្រង​ដោយ​លោក​ កែវ​ សុខា​ ដូច​តទៅ​!

 

ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC
ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC
ជា​ថ្មី​ម្តងទៀត​ពលរដ្ឋ​ភូមិ​ឫស្សី​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ ព្រះ​វិហារ​ ប្រមាណ​ ៣០០​នាក់​ តំណាង​ឱ្យ​ ២៥៣​ គ្រួសារ​ បាន​ធ្វើ​ដំណើរ​ឡើង​មក​រាជ ធានី​ភ្នំពេញ​ ដើម្បី​ ដាក់​ញត្តិ​តាម​ ក្រសួង​ពាក់ព័ន្ធ​ មួយ​ចំនួន​ ដូច​ជា​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​ សំណង់​ ដើម្បី​ជួយ​អន្ត​គម​ន៍​ឱ្យ​ ពលរដ្ឋ​បាន​ទៅ​រស់នៅ​លើ​ដី​លំនៅ​ដ្ឋា​ន​ចាស់​របស់​ពួក​គាត់​វិញ​។​

ពលរដ្ឋ​ទាំងនេះ​ត្រូវ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​ចាប់តាំងពី​ថ្ងៃ​ទី​៧​ មក​រា​ឆ្នាំ​ ២០១២​ម្ល៉េះ​។​ផ្ទះសម្បែង​របស់​ពួក​គេ​ សាលារៀន​ និង​វត្ត​អារាម​ផង​ដែរ​ត្រូវ​រុះរើ​និង​ឈូស​កំទេច​ចោល​ដោយ​អាជ្ញាធរ​អះអាង​ថា​ ពួក​គេ​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​។​អាជ្ញាធរ​បាន​ផ្តល់​ទីតាំង​ថ្មី​ដែល​ស្ថិត​នី​ចម្ងាយ​ប្រមាណ​  គីឡូម៉ែត្រ​ពី​ ភូមិ​ឫស្សី​ ឃុំ​កន្ទួត​ របស់​ពួក​គេ​។​នៅ​ទីនោះ​គ្មាន​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​និង​ជា​ដី​ព្រៃ​ដែល​ពិបាក​បង្កបង្កើន​ផល​។​

​លោក​ គិ​ន​ ច​ន្ថា​ តំណាង​ពលរដ្ឋ​មួយ​រូប​លើក​ឡើង​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​អាជ្ញាធរ​បណ្តេញចេញ​នោះ​ គឺជា​ដី​ចាស់​ដែល​អតីត​ព្រះមហាក្សត្រ​បាន​ប្រទាន​ឱ្យ​តាំងពី​ឆ្នាំ​ ១៩៦២​ មក​ម្ល៉េះ​ នឹង​មាន​ ស​ ជ​ ណ​ ចេញពី​ក្រសួង​ត្រឹមត្រូវ​។​ ​លោក​ គិ​ន​ ច​ន្ថា​៖«​តាម​ការ​ពិត​គាត់​គ្មាន​គោល​ជំហរ​ដោះ ស្រាយ​តែ​ម្តង​ ហើយ​ចង់​យក​ដី​ពលរដ្ឋ​ទុក​ខ្លួនឯង​ តែ​ដោយសារ​ពលរដ្ឋ​បាន​ប្តឹង​រយៈពេល​ ៦​ឆ្នាំ​ ទើប​គាត់​អត់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​។​ ឥឡូវ​ពួក​ខ្ញុំ​សូម​ទៅ​រស់នៅ​វិញ​ បើ​ទោះបីជា​អភិបាលខេត្ត​បាន​ឈូស​ឆាយ​សាលារៀន​ និង​វត្ត​អារាម​ បំផ្លាញ​ចោល​ទាំងស្រុង​ក្តី​»​។​

​លោក​ អ៊ុ​ន​ ចិន្តា​ អភិបាល​ខេត្តព្រះវិហារ​មិន​អាច​សុំ​សេចក្តីអធិប្បាយ​បាន​ទេ​ដោយ​លោក​អះអាង​ថា​លោក​ ជាប់រវល់​ប្រជុំ​។​ តែ​យ៉ាង​ក៏​ដោយ​លោក​អភិបាលខេត្ត​ បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា​ ដី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​មុន​នោះ​ គឺជា​ដី​គ្របដណ្តប់​ដោយ​ព្រះរាជ​ក្រឹ​ត​ពី​ព្រះមហាក្សត្រ​ ដោយ​មិន​អាច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​រស់នៅ​បាន​នោះ​ទេ​។​

​ពលរដ្ឋ​មួយ​រូប​ទៀត​អ្នកស្រី​ លី​ សំ​ ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ទឹកភ្នែក​ហូរ​ថា​ អ្នកស្រី​មាន​ផល​លំបាក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​អាជ្ញាធរ​បាន​បណ្តេញ ចេញ​។​

ជូត​ទឹកភ្នែក​បណ្តើរ​ ដៃ​ម្ខាង​ពរ​កូនស្រី​អាយុ​ប្រហែល​២​ខួប​ផង​ អ្នកស្រី​ លី​ សំ​ បន្ត​ថា​ អ្នកស្រី​ត្រូវ​ដើរ​ជញ្ជាត់​កូន​ត្រី​ កូន​កំពឹស​ តាម​ប្រលាយ​តូចៗ​ដើម្បី​ឱ្យ​កូន​បរិភោគ​ ជំនួស​បាយ​ ព្រោះ​ថ្ងៃ​ខ្លះ​អ្នកស្រី​គ្មាន​អង្ករ​សម្រាប់​ដាំបាយ​ហូប​នោះ​ទេ​។​   អ្នកស្រី​ លី​ សម​ ៖«​ចេញពី​ហ្នឹង​គ្មាន​អ្វី​ជាប់​នឹង​ខ្លួន​ទេ​ សូ​ម្បី​តែ​អង្ករ​ក៏​ពួក​ខ្ញុំ​គ្មាន​ដែល​ ព្រោះ​ដីស្រែ​ដីចំការ​គេ​យក​អស់ហើយ​។​ ពេល​គ្មាន​អ្វី​បរិភោគ​ កូន​យំទារ​ហូប​ ម៉ែអើយ​ខ្ញុំ​ឃ្លានបាយ​ណាស់​ម៉ែ​ កូន​ខ្ញុំ​នៅ​តូចៗ​ទើប​អាយុ​ពីរ​ទេ​»​។

អ្នកស្រី សំ ចន្តា ជនរងគ្រោះពិការបណ្តេញចេញទាំងបង្ខំពីអាជ្ញាធរព្រះវិហារ។
អ្នកស្រី សំ ចន្តា ជនរងគ្រោះពិការបណ្តេញចេញទាំងបង្ខំពីអាជ្ញាធរព្រះវិហារ។
​ឈរ​នៅ​ពីមុខ​ជាមួយ​ក្រុម​អ្នក​តវ៉ា​ ដៃ​ទាំង​ពី​កាន់​រូបថត​សម្តេច​ ហ៊ុន​ សែន​ ផង​ នោះ​គឺ​កុមារី​ មី​ ច​ន្ថា​ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ទៀត​ក្នុង​ការ​បណ្តេញ ចេញ​នេះ​។​ ​កុមារី​ មី​ ច​ន្ថា​ រៀបរាប់​ទាំង​ទឹកមុខ​ក្រៀម​ស្រ​ពាន​ថា​ នាង​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៥​ ព្រោះ​សាលារៀន​ដែល​ធ្លាប់​ទៅ​សិក្សា​ត្រូវ​អាជ្ញា ធរ​រុះរើ​គ្មាន​សល់​។​ កុមារី​រូប​នេះ​បន្ត​ថា​ នាង​ចង់​បន្ត​ការ​សិក្សា​ តែ​ចាប់តាំងពី​មានការ​បណ្តេញចេញ​គ្រួសារ​របស់​នាង​ក៏​ធ្លាក់ខ្លួន​ក្រ​ និង​បាត់បង់​លទ្ ធភាព​បញ្ជូន​នាង​ឲ្យ​បន្ត​ការ​សិក្សា​ម្យ៉ាង​សាលារៀន​ក៏​នៅ​ឆ្ងាយ​ពី​ផ្ទះ​។​ នាង​ស្វែងរក​ជំនួយ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​។​ «​ ខ្ញុំ​ចង់​អំពាវនាវ​ឱ្យ​គាត់​[​ហ៊ុន​ សែន​]​ ជួយ​ដោះស្រាយ​ឱ្យ​ដី​ខ្ញុំ​វិញ​ ខ្ញុំ​អត់​មានអី​ទេ​ ខ្ញុំ​ចង់​រៀន​ចង់​សូត្រ​តទៅ​មុខ​ទៀត​មាន​អនាគត​ ដ៏​គាត់​ឈូស​ឆាយ​អស់​ ខ្ញុំ​គ្មាន​អនា គត​ទៅ​មុខ​ទៀត​ទេ​ដោយសារ​គាត់​ឈូស​សាលា​អស់​។​ ខ្ញុំ​ចង់បាន​វត្ត​អារាម​ ចង់បាន​អ្វីៗ​ទាំងអស់​មក​វិញ​ សូម​សាលា​ សូម​វត្ត​មក​វិញ​ ប្អូនៗ​ខ្ញុំ​នៅ ផ្ទះ​ចាំផ្ទះ​នៅ​ក្នុង​ព្រៃ​ ខ្ញុំ​ចង់​ជួប​មិត្ត​ភក្តី​ ខ្ញុំ​អ្វីៗ​ជាមួយ​មិត្ត​ភក្តី​ខ្ញុំ​វិញ​»​។​

ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC
ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC
​យោង​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​អះអាង​ក្រោយ​ពី​ជំនួប​ជាមួយ​មន្ត្រី​ក្នុង​ក្រសួងមហាផ្ទៃ​  ក្រសួង​បាន​សន្យា​ថា​ នឹង​ជួយ​ដោះស្រាយ​ក្នុង​រឿង​នេះ​ ព្រោះ​បើ​តាម​ឯកសារ​ដែល​បាន​ដាក់​មក​ក្រសួង​ និង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ គឺ​ការ​តាំងទី​លំនៅ​របស់​ពលរដ្ឋ​មាន​ភាព​ស្របច្បាប់​។​

​អង្គការ​សង្គម​ស៊ី​ដែល​ធ្វើការ​លើ​បញ្ហា​ជម្លោះដីធ្លី​លើក​ឡើង​ថា​ បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​ ២០១៦​ គឺ​មិន​ថមថយ​នោះ​ទេ​ ហើយ​និន្នាការ​នេះ​នឹង​នៅ​តែ​ជា​ការ​គំរាមកំហែង​នៅឡើយ​៕

Share

Image
Image
Image