en     km
en     km

ក្រោយបោះឆ្នោត! ប្រធានាធិបតីវេណហ្សូអេឡាស្ថិតក្រោមបណ្ដឹងរបស់ ICC ករណីប្រឆាំងមនុស្សជាតិ

Share

វេណហ្សូអេឡា៖ អង្គការមួយរបស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមបណ្ដាញស៊ើបអង្កេតអន្តរជាតិឯករាជ្យ កំពុងកសាងសំណុំរឿងឧក្រិដ្ឋមួយប្ដឹងលោកប្រធានាធិបតី វេណេហ្សូអេឡា នីកូឡាស់ ម៉ាឌូរ៉ូ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលសំណុំរឿងនេះ ស្ថិតក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។

                                                                                      លោក នីកូឡាស ម៉ាឌូរ៉ូ

 

តាមបណ្ដាញផ្សាយព័ត៌មាន RTE ក្រុមស៊ើបង្កេតនេះ បានរកឃើញភស្តុតាងជាច្រើន ដែលរដ្ឋអំណាចរបស់លោកប្រធានាធិបតីម៉ាឌូរ៉ូ ជាប់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយការសម្លាប់មនុស្សក្រៅប្រព័ន្ធ។

របាយការណ៍របស់ក្រុមស៊ើបអង្កេតនេះ បានកំណត់អត្តសញ្ញាណ ការសម្លាប់ក្រៅប្រព័ន្ធ មាន ៨២៩២ករណី ចាប់តាំងពីឆ្នាំ ២០១៥ ហើយជនរងគ្រោះភាគច្រើន មកពីក្រុម យុវជនដែលគាំទ្របក្សប្រឆាំង។

អ្នកដឹកនាំក្រុមស៊ើបអង្កេតមកពីប្រទេសអាហ្សង់ទីន លោក Santiago Canton បាននិយាយថា សំណុំរឿងនេះកំពុងរៀបចំបញ្ជូនទៅតុលការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីសុំអោយដំណើរការរឿងក្ដីនេះរហូតមានការចោទប្រកាន់មេដឹកនាំ វេណេហ្សូអេឡា ជាផ្លូវការ។ តាមប្រធានក្រុមស៊ើបអង្កេត សំណុំរឿងនេះមាន ៤០០ ទំព័រដែលស្រាវជ្រាវឡើងតាំងពីឆ្នាំ ២០១៤។

កាលពីខែកុម្ភៈ ប្រធានការិយាល័យរដ្ឋអាជ្ញា Fatou Bensouda បាននិយាយថា ការិយាល័យរបស់លោកស្រីបានទទួលបណ្ដឹងប្រឆាំងលោកម៉ាឌូរ៉ូតាំងពីខែមេសាឆ្នាំ២០១៧។ តែលោកថា បើភស្តុតាងគ្រប់គ្រាន់ គឺសំណុំរឿងនេះនឹងបើកដំណើរការនីតិវិធីសវនាការ។

សូមជម្រាបថា ប្រទេសវេណេហ្សូអេឡា សព្វថ្ងៃស្ថិតនៅក្រោមការដឹកនាំរបស់ លោកប្រធានាធិបតីម៉ាឌូរ៉ូ ដែលបានឈ្នះឆ្នោតម្ដងទៀត កាលពីថ្ងៃទី២០ឧសភា ។តែការបោះឆ្នោតនេះ មិនបានទទួលស្គាល់ពី សហគមន៍អន្តរជាតិនោះទេ។ សហគមន៍អន្តរជាតិបានចាត់ទុកថា​ជាការបោះឆ្នោតមួយមិនត្រឹមត្រូវនិងមិនបានឆ្លុះបញ្ជាំងពី ឆន្ទៈរបស់ប្រជាជនព្រោះគ្មានវត្តមានបក្សប្រឆាំង ។ ប្រទេសនេះ កំពុងស្ថិតនៅក្រោម ការដាក់ទណ្ឌកម្មពីអាមេរិកនិងសហភាពអឺរ៉ុប៕

 

Share

Image
Image
Image