en     km
en     km

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ Nasa​ ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​គន្លង​ភព​ព្រ​ហ​ស្បិ៍​ដោយ​ជោគជ័យ(មានវីដេអូ)​🎥

Share

USA៖ ​ទីភ្នាក់ងារ​អវកាស​សហរដ្ឋអាមេរិក​ Nasa​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយទៀត​ ដោយ​បាន​ទៅ​ដល់​គន្លង​ជុំវិញ​ភព​ព្រហស្បតិ៍​។​

USA-thum-05-07-16
​ផ្កាយ​រណប​​ Juno។រូបភាពពីBBC​
​ផ្កាយ​រណប​ដែល​មានឈ្មោះ​ថា​ Juno​ បាន​ចាក​ចេញពី​ភព​ផែនដី​អស់​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​ហើយ​។​ផ្កាយ​រណប​នេះ​ បាន​បាញ់​ម៉ាស៊ីន​រ៉ុក្កែត​វិទ្យាសាស្ត្រ​របស់​ខ្លួន​ក្នុង​ល្បឿន​យឺតៗ​ ចូល​ទៅ​ក្នុង​គន្លង​ភព​ផែនដី​ ដើម្បី​ចាប់​យក​ទំនាញ​របស់​ភព​នោះ​។​
​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​គ្រោង​ប្រើ​យានអវកាស​ដើម្បី​ប​ញ្ចូ​ន​សញ្ញា​ទៅ​កាន់​ផ្ទៃ​ជ្រៅ​នៃ​ភព​ព្រហស្បតិ៍​។​ ពិ​ព​ភព​មួយ​នេះ​បានក​កើត ឡើង​តាំង​ជាង​ ៤​ពាន់​លាន​ឆ្នាំ​មក​ហើយ​។​

​តែ​យ៉ាងណា​វិស្វករ​បាន​ព្រមាន​ជា​មុន​ថា​ ការ​បាញ់​ម៉ាស៊ីន​រ៉ុក្កែត​វិទ្យាសាស្ត្រ​នេះ​គឺ​ ប្រកបដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់​។​ ពី​មុន​មក​គ្មាន​យានអវកាស​ណា​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​កៀក​នឹង​ភព​ព្រហស្បតិ៍​នោះ​ទេ​ ព្រោះ​ភព​ព្រហស្បតិ៍​មាន​ខ្សែ​ក្រ​វ៉ា​ត់​វិទ្យុសកម្ម​ខ្លាំង​ ដែល​អាច​បណ្តាល​អាច​បំផ្លាញ​ប្រព័ន្ធ​ការពារ​អេ​ឡិច​ត្រូ​និ​ច​យានអវកាស​បាន​។​ តាម​ប្រភព​ BBC​ ក្រុម​វិទ្យាសាស្ត្រ​អា​មេ​រិកបាន​ស្រាវជ្រាវ​ភព​នេះ​ ៥ ​ឆ្នាំ​មក​ហើយ​។​

​កាលពី​ខែ​មុន​ ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អា​មេ​រិ​ក​ដដែល​នេះ​ បាន​នាំ​ដំ​ឡួ​ង​ជ្វា​ពី​ប្រទេស​ប៉េ​រូ​ទៅ​ដាំ​នៅ​លើ​ភព​នៃ​គន្លង​ព្រះ​អង្គារ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ដី​នៅ​ភព​នោះ​មាន​ជាតិ​សំណើម​ និង​ សារធាតុ​អំបិល​៕

https://www.youtube.com/watch?v=jVpOWHLQAs4

ប្រភព៖BBC

Share

Image
Image
Image