en     km
en     km

ក្រុម​សហជីព​មួយ​ចំនួន​មិន​គ្រាំ​ទ្រ​ប្រធាន​សហជីព​មាន​តំណែង​ច្រើន​ក្នុង​ពេល​តែ​មួយ​

Share

សហជីព​មួយ​ចំនួន​ មិន​គាំទ្រ​ប្រធាន​សហជីព​មួយ​ ដែល​មានមុខ​តំណែង​ច្រើន​ ដែល​មាន​ងារ​ឯកឧត្តម​ ឬ​ជាទី​ប្រឹក្សា​និយោជក​ មន្ត្រីរាជការ​ ប៉ូ​លី​ស​ ទាហាន​ នៅ​ក្នុង​គ្រឹះស្ថាន​សហគ្រាស​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​។​ ពួក​គេ​យល់​ថា​ ប្រធាន​សហជីព​មាន​តំណែង​ច្រើន​អាច​នឹង​ប៉ះពាល់​សិទ្ធិ​កម្មករ​ និង​និយោជិត​យ៉ាងធ្ងន់ធ្ងរ​។​

ចំណែក​មន្ត្រីជាន់ខ្ពស់​របស់​គណបក្សកាន់អំណាច​បាន​លើក​ឡើង​ថា​ ប្រធាន​សហជីព​មួយ​ ដែល​មានមុខ​តំណែង​ច្រើន​ មិន​សំខាន់​នោះ​ទេ​ អ្វី​ដែល​សំខាន់​ គឺ​ប្រធាន​សហជីព​នោះ​អនុវត្ត​ការងារ​ត្រឹមត្រូវ​ស្របច្បាប់​។​ ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្តី​ពី​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​សហជីព​ នៅ​វិមាន​រដ្ឋសភា​ ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​ក្រុម​សហជីព​ និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​ ស្នើ​រដ្ឋសភា​ដាក់​ប​ញ្ជូ​ល​បញ្ហា​នេះ​ក្នុង​ច្បាប់​ស្តី​ពី​សហជីព​ ដោយ​តម្រូវ​ឱ្យ​ប្រធាន​សហជីព​មានមុខ​តំណែង​តែ​មួយ​គត់​។​ លោក​ ហ្វា​ សាលី​ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​ស្នើ​ឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ និង​រដ្ឋសភា​ប​ញ្ជូ​ល​បញ្ហា​អំពី​ប្រធាន​សហជីព​ត្រូវ​តែ​មានមុខ​តំណែង​តែ​មួយ​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​ ដោយ​មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​ ងារ​ជា​ឯកឧត្តម​ ជាទី​ប្រឹក្សា​និយោជក​ មន្ត្រីរាជការ​ ប៉ូ​លី​ស​ ទាហាន​ នៅ​ក្នុង​គ្រឹះស្ថាន​សហគ្រាស​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​ឡើយ​។​

លោក​ ហ្វា​ សាលី ​មាន​ប្រសាសន៍​ថា​៖​ «​មាន​តំណែង​សំពោងសំពាយ​ច្រើន​ណាស់​ពី​ថ្នាក់ដឹកនាំ​សហ​ម្ព័​ន្ធ​សហជីព​មួយ​ចំនួន​ ក្នុង​ងា​ជា​ឯកឧត្តម​ ជាទី​ព្រឹក្សា​ អម​ក្រសួង​នេះ​ ក្រសួង​នោះ​ បញ្ហា​ទាំងអស់​និង​ហើយ​បាន​ន័យ​ថា​ កំពុង​ដាក់​សម្ពាធ​ទៅ​លើ​និយោជក់​ បាន​ន័យ​បំពាន​សិទ្ធិ​និយោជក់​»​។​  ទោះបី​យ៉ាងណា​ លោក​ សាលី​ មិន​បាន​បញ្ជាក់​ថា​ ប្រធាន​សហជីព​រូប​ណាខ្លះ​ ដែល​មាន​តួនាទី​ ងារ​ជា​ឯកឧត្តម​ ទីប្រឹក្សា​និយោជក​ មន្ត្រីរាជការ​ ប៉ូ​លី​ស​ ទាហាន​នោះ​ទេ​។​

sun-chhai
លោក​ សុ​ន​ ឆ័​យ

ទាក់ទិន​ប​ញ្ហ​នេះ​ លោក​ សុ​ន​ ឆ័​យ​ អនុប្រធាន​គណៈកម្មការ​ទី​២​ និង​ជា​ អនុប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​រដ្ឋសភា​និយាយ​នៅ​ក្នុង​សិក្ខាសាលា​ព្រឹក​មិ​ញ​នេះ​ដែរ​ថា​ លោក​មិន​គាំទ្រ​ចំពោះ​ប្រធាន​សហជីព​មានមុខ​តំណែង​ច្រើន​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា​នោះ​ទេ​។​ លោក​ សុ​ន​ ឆ័​យ​ និយាយ​ថា​៖​ «​ចំណុច​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ ជា​តួនាទី​ក្នុង​កងទ័ព​ ប៉ូ​លី​ស​ ជា​ការងារ​មិន​ត្រឹមត្រូវ​»​។​

ជុំវិញ​បញ្ហា​នេះ​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ឆ្លើយ​តប​ថា​ បញ្ហា​នេះ​ ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព​ដែល​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍​ជូន​កម្មករ​តែ​ប៉ុណ្ណោះ​។​

លោក​ អ៊ិ​ត​ សំ​ហេង
លោក​ អ៊ិ​ត​ សំ​ហេង

លោក​ អ៊ិ​ត​ សំ​ហេង​ និយាយ​ថា​៖​ «​លក្ខខណ្ឌ​សហជីព​អ្នក​នោះ​ឯង​ត្រូវ​បម្រើ​ផលប្រយោជន៍​កម្មករ​ លើកលែងតែ​ថៅកែ​រោងចក្រ​ដែល​មិន​អាច​ទៅ​បង្កើត​សហជីព​ទេ​ ប៉ុន្តែ​ក្រៅពី​ថៅកែ​រោងចក្រ​ អ្នក​ដែល​ធ្វើការ​ទទួល​បាន​ប្រាក់​ឈ្នួ​ស​អ្នក​នោះ​អាច​ចូលរួម​ជាមួយ​សហជីព​បាន​ហើយ​»​។​

​ដូច​គ្នា​នេះ​ដែរ​ មន្ត្រីជាន់ខ្ពស់​គណៈបក្សកាន់អំណាច​ លោក​ សុខ​ ឥ​សាន្ត​ បាន​លើក​ឡើង​ថា​ ប្រធាន​សហជីព​មួយ​ ដែល​មានមុខ​តំណែង​ច្រើន​មិន​សំខាន់​នោះ​ទេ​ អ្វី​ដែល​សំខាន់​ គឺ​ប្រធាន​សហជីព​នោះ​ អនុវត្ត​ការងារ​ត្រឹមត្រូវ​ស្របច្បាប់​។​ លោក​ សុខ​ ឥ​សាន​ និយាយ​ថា​៖​ «​ធ្វើ​កុំឱ្យ​វិសម​ត្ថភាព​ការងារ​ទោះបី​តួនាទី​អ្វី​ក៏​ត្រូវ​ចេះ​បែង​ចែ​ពេលវេលា​ និង​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ​»​។​

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​រយៈពេល​មួយ​ព្រឹក​ស្តី​ពី​ សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​សហជីព​ ដោយ​មានការ​បើក​ទូលាយ​ទៅ​ដល់​សហជីព​ប្រមាណ​ ២២​ រូប​ បាន​បញ្ចេញ​មតិយោបល់​ សំណូមពរ​ ក្តី​កង្វល់​របស់​សហជីព​ និង​កម្មករ​ ទៅ​កាន់​គណៈកម្មការ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​ មាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការងារ​ផង​ដែរ​។​

បើ​តាម​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​រដ្ឋសភា​មក​គណៈបក្ស​ធំៗ​ទាំង​ពីរ​ បាន​អះអាង​ សិក្ខាសាលា​នេះ​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​។​ ចំណែក​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ស្អែក​នេះ​ នឹង​មានការ​បង្ហាញ​របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​នឹង​ដាក់​ជូន​ទៅ​កណៈក​ម្មា​ការ​ទី​៦​ និង​ទី​៨​ ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​។​

សូម​បញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ចំនួន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​ ដែល​សហជីព​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ចរិត​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​កម្មករ​ និង​សហជីព​ខ្លាំង​ និង​បាន​ស្នើ​ឱ្យ​រដ្ឋសភា​បង្ហាញ​សេចក្តីព្រាងច្បាប់​ចុង​ក្រោយ​ និង​ទុក​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ មុន​នឹង​អនុម័ត​ឱ្យ​ប្រើប្រាស់​៕

Share

Image
Image
Image