en     km
en     km

ក្រុម​និស្សិត​ចិត្ត​វិទ្យា​គ្រោង​រៀបចំ​កម្មវិធី​ស្តី​ពី​ វេទិកា​មហា​គ្រួសារ​ចិត្ត​វិទ្យា​លើក​ទី​ ១១

Share

cover--rupp's-DoP-event
ភ្នំពេញ៖  ​ក្រុម​និស្សិត​សិក្សា​មុខ​ជំនាញ​ចិត្ត​វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ គ្រោង​នឹង​រៀបចំ​ វេទិកា​មហា​គ្រួសារ​ចិត្ត​វិទ្យា​លើក​ទី​១១​ ក្រោម​ប្រធានបទ​ “​សក្តានុពល​នៃ​អ្នក​ចិត្តសាស្ត្រ​ក្នុង​ វិស័យ​សុខាភិបាល​ សង្គមកិច្ច​ សហ​គម​ន៏​ និង​អប់រំ​”​។​

​កម្មវិធី​នេះ​នឹង​រៀបចំ​ទ្បើ​ង​នៅ​ថ្ងៃ​សុក្រ​ ទី​០៨​ ខែមករា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៥​ រសៀល​ នៅ​សាល​ធំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល​ ២​ ស្ថិត​នៅ​តាម​បណ្តោយ​ មហា​វិធី​សហព័ន្ធ​រុ​ស្ស៊ី​ជាប់​រាជ្យ​បណ្ឌិតសភា​កម្ពុជា​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ការ​ប្រារព្ធ​កម្មវិធី​នេះ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ស្មារតី​ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ផ្លូវចិត្ត​ បញ្ជ្រៀប​ការ​យល់​ដឹង​ដល់​អ្នកចូលរួម​ ពិសេស​ សិស្ស​-​និស្សិត​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ចិ​ត្តិ​វិទ្យា​ក្នុង​សង្គម​៕​
rupp's-DoP-event

Share

Image
Image
Image