en     km
en     km

ក្រុម​គ្រួសារ​ជ​នរង​គ្រោះ​នៅ​ផ្លូវ​វ៉េង​ស្រេង​អំពាវ​នាវ​សុំ​កិច្ច​អន្តរាគម​ពី​ លោក​ នាយករដ្ឋមន្រ្តី​

Share

រងគ្រោះ​នៅ​ផ្លូវ​វ៉េង​ស្រេង​បាន​អំពាវ​នាវ​សុំ​កិច្ច​អន្តរាគម​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ ​សែន​ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​។​ មូលហេតុ​ដែល​ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ទាំងនោះ​ ​អំពាវ​នាវ​នៅ​ពេលនេះ​ ​ក៏​ព្រោះ​តែ​ពួកគាត់​មើល​ឃើញ​ថា​ ​ប្រសាសន៍​របស់​លោក​ ​នាយករដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ មាន​ឥទ្ធិពល​ អាច​នឹង​ជួយ​រក​យុត្តិធម៌​ជួ​នសាច់ញាតិ​របស់​ពួកគាត់​ ​ដែល​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នាជា​មួយ​កង​កម្លាំង​ប្រដាប់អាវុធ​ ​និង​ទាហាន​ឆ័ត្រ​យោង​ ៩១១​ កាល​ពី​ដើម​ឆ្នាំ​ ​២០១៤ កន្លង​ទៅ​។​

cover
ព្រឹត្តិការណ៍បាញ់បង្ក្រាបក្រុមបាតុករ ជាកម្មករដែលតវ៉ាសុំដំឡើងប្រាក់ខែនៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ កន្លងទៅ ‪

ទាក់​ទិ​ន​នឹង​រឿង​នេះ​ ​សង្គម​ស៊ី​វិល​យល់ថា​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ទំនង​ជា​មិន​ហ៊ាន​ស្រែក​បញ្ជារ​ឲ្យ​តាម​ចាប់​ខ្លួន​ជន​បង្ក​ហេតុ​ដូច​ករណី​លោក​ ឈូក​ បណ្ឌិត​ ​និង​ករណី​ហិង្សា​នៅ​ស្ពាន​នាគ​នោះ​ទេ​។​ សូម​​ស្តាប់​ព័ត៌មាន​លំអិត​តាមរយៈ​ការ​រាយការណ៍​របស់​ ​លោក​ ​ធូ​ ​វីរៈ​ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុស្រ្តី​ ​នៃ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា​៖​

សំឡេង៖

Share

Image
Image
Image