en     km
en     km

ក្រុម​គណៈកម្មការ​បុណ្យខួប​គំរប់​១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​អំពាវនាវ​សុំ​សម្បុរ​ជន​ជួយ​ផ្ដល់​ទីតាំង​ធ្វើបុណ្យ​

Share

ភ្នំពេញ​៖​ ក្រុម​គណៈកម្មការ​បុណ្យខួប​គំរប់​១០០​ថ្ងៃ​របស់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​ ក​ក្ដ​ដា​ ២០១៦​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ឲ្យ​ដឹង​ថា​ពិធី​បុណ្យខួប​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី​ ១៤​ ដល់​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​

អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក បណ្ឌិត កែម ឡី។

គណៈកម្មការ​បុណ្យ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​ដែល​មាន​កន្លែង​ សម្រាប់​ជួល​សូម​ផ្ដល់​ដំណឹង​ដល់​គណៈកម្មការ​បុណ្យ​ផង​ ព្រោះ​មក​ដល់​ពេល​នេះ​គណៈកម្មការ​បុណ្យ​ស្នើ​សុំ​កន្លែង​មួយ​ចំនួន​ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​សមាជិក​គណកម្មការ​បុណ្យខួប​គំរប់​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ មួយ​រូប​គឺ​លោក​ សៅ​ កុសល់​ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ២៣​ កញ្ញា​ ដោយ​បញ្ជាក់​ថា​ ក្រុម​គណៈកម្មការ​បុណ្យខួប​គំរប់​ ១០០​ថ្ងៃ​លោក​បណ្ឌិត​ កែម​ ឡី​ រហូត​មក​ដល់​ថ្ងៃនេះ​គឺ​មិន​ទាន់​រក​កន្លែង​សម្រាប់​ប្រារព្ធ​ពិធី​នេះ​បាន​នៅឡើយ​ទេ​។​

​ជាមួយ​សេចក្ដី​ប្រកាស់​នេះ​លោក​ សៅ​ កុសល់​ ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន​ ដែល​មាន​កន្លែង​សម្រាប់​ជួល​សូម​ផ្ដល់​ដំណឹង​មក​គណៈកម្មការ​បុណ្យ​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ គឺ​យ៉ាងណា​ឲ្យ​បាន​មុន​ថ្ងៃ​ប្រារព្ធ​ពី​ធី​ មួ​យស​ប្ដា​ហ៍​ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​ផ្ដល់​ដំណឹង​ជូន​សាធារណៈជន​ ។​

​លោក​ សៅ​ កុសល់​៖«​ខ្ញុំ​សូម​អរគុណ​វិទ្យុ​ស្ដ្រី​ ឈ្លៀតឱកាស​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​រួម​ជាតិ​ ដែល​ឃើញ​ការ​លំបាក​របស់​គណៈកម្មការ​បុណ្យ​ក្នុង​ការ​រក​ទីតាំង​ធ្វើបុណ្យ​សូម​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​មុន​បុណ្យ​មួ​យស​ប្ដា​ហ៍​មក​ដើម្បី​ យើង​ប្រកាស​ជូន​ដល់​សាធារណៈជន​ឲ្យ​បានដឹង​ ហើយ​ក៏​សំណូមពរ​ដល់​បងប្អូន​ជនរួមជាតិ​ បន្ដ​គាំទ្រ​ស្វែងរក​យុត្ដិធម៌​ជូន​គាត់​»​។​

​លោក​ សៅ​ កុសល់​ បាន​ឲ្យ​ដឹង​បន្ថែម​ថា​ គណៈកម្មការ​បុណ្យ​នៅ​ពេល​នេះ​មិន​បាន​ជូនដំណឹង​ ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើ​ទេ​ ជុំវិញ​គម្រោង​ប្រារព្ធ​ពិធី​បុណ្យខួប​គំរប់​ ១០០​ ថ្ងៃ​ដោយ​រង​ចាំ​ផុត​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​សិន​។​

​សូម​ជម្រាប​ថា​ បើ​យោង​តាម​សេចក្ដី​ប្រកាស់​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​បញ្ជាក់​ថា​ កម្មវិធី​បុណ្យ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ដោយ​មាន​តាំងពី​ពណ៌​រូបថត​ ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​បទ​វិភាគ​បញ្ហា​សង្គម​ផ្សេងៗ​ និង​ដង្ហែ​រូបសំណាក់​របស់​លោក​បណ្ឌិត​ កែម​ ឡី​ ទៅ​ដំកល់​នៅ​បូជនីយដ្ឋាន​នៃ​សព​នៅ​ខេត្ដតាកែវ​។

kemley-24-8
ជាង​នេះ​ក្រុម​គណៈកម្មការ​បុណ្យ​ ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន​ដែល​មាន​ឯកសារ​ ជុំវិញ​បទ​វិភាគ​របស់​លោក​បណ្ឌិត​ កែម​ ឡី​ កន្លង​មក​ ហើយ​ចង់​ចូលរួម​រក្សា​ទុកជា​ឯកសារ​ សូម​ផ្ញើ​ទៅ​កាន់​ក្រុម​គណៈកម្មការ​បុណ្យ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​លោក​ បណ្ឌិត​ កែម​ ឡី​ ។​

​គួរ​រម្លឹក​ថា​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១០​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ ៕

Share

Image
Image
Image