en     km
en     km

ក្រុមហ៊ុនចិន ចាប់ផ្ដើមដកខ្លួនឈប់ទិញប្រេងឆៅពីវេណេហ្សូអេឡាដោយសារទណ្ឌកម្មរបស់អាមេរិក្

Share

ចិនគឺជាម្ចាស់បំណុលធំទី១នៃរបបលោកម៉ាឌូរ៉ូដែលមាន៧០ពាន់លានដុល្លារអាមេរិក ប្រាក់កម្ចីរបស់ចិនទៅឱ្យវេណេហ្សូអេឡាខ្ចីនេះគឺតាមរយៈការទិញប្រេងឆៅពីវេណេហ្សូអេឡាដើម្បីមក្គត់ផ្គង់ថាមពលនៅកនុងប្រទេសចិន។តែនៅពេលនេះចិនបានសម្រេចចលុបចោលគម្រោងទិញប្រេងឆៅពីវេណេហ្សូអេឡាចំនួន៥លានបារ៉ែល បណ្ដាញផ្សាយពត៌មានអាមេរិកBloomberg ចុះផ្សាយនៅថ្ងៃទី១៧សីហានេះថា ក្រុមហ៊ុនប្រេងរបស់ចិន គឺរបស់រដ្ឋាភិបលាចិនតែម្ដងគេហៅថា China Petrol ឬ China petrol corp បានសម្រេចលុបចោលការទិញប្រេងឆៅពីវេណេហ្សូអេឡាចាប់ពីពេលនេះតទៅ។Bloom Berg បានចុះផ្សាយថា ក្រុមហ៊ុននេះមានភាគហ៊ុនជាមួយនឹងក្រុហ៊ុនរបស់ PDVSAនៃប្ទេសវេណេហ្សូអេឡាដោយតម្រូវឱ្យក្រុមហ៊ុនរបស់វេណេហ្សូអេឡាផ្គត់ផ្គង់ប្រេងក្នុងមួយថ្ងៃបីសែនប្រាំម៉ឺនបារ៉ែលតែមានការធ្លាក់ចុះការផលិតប្រេងឆៅជារៀងរាល់ថ្ងៃ។តាមប្រភពដដែលនេះក្រុមហ៊ុន​​​ petrol china បានចាប់ដៃគូមួយចំនួនទៀតក្នុងទ្វីបអាមេរិកឡាទីននេះដើម្បីផលិតប្រេងឆៅនាំទៅប្រទេសចិន។នេះជាលើកដំបូងហើយដែលក្រុមហ៊ុនដ៏ធំរបស់រដ្ឋាភិបាលចិនដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនប្រេងវេណេហ្សូអេឡា PDVSA បានសម្រេចលុបចោលការទិញប្រេងរបស់ប្រទេសមួយនៅអាមេរិកខាងត្បូងដែលកំពុងហែកហួរដោយវិបត្តិនយោបាយនិងសេដ្ឋកិច្ច។ការដែល ផេតត្រូឆានាធ្វើដូចនេះទៅលើរបបលោកម៉ាឌូរ៉ូគឺបន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានសម្រេចដាក់ទណ្ឌកម្មទាំងស្រុងទៅលើរបបលោកម៉ាឌូរ៉ូគឺកាលពីថ្ងៃទី៨សីហា អ្នកសង្កេតការណ៍មើលឃើញថាPetrol Chinaមិនហ៊ានប្រឈមមុខចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិកដែលអាចប៉ះពាល់ដល់អនាគតក្រុមហ៊ុនរបស់ខ្លួនជាពិសេសប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះនៅលើទឹកដីអាមេរិក។ការដាក់ទណ្ដកម្មរបស់សេតវិមានថ្មីទៀតនេះគឺត្រូវរឹបអូសទ្រព្យសម្បត្តិនិងហិរញ្ញវត្ថុក្រុមហ៊ុនបរទេសឬជនបរទេសណាដែលមានលើទឹកដីអាមេរិក តាមBloomberg ផលិតបផលប្រេងឆៅដែលផលិតដោយក្រុមហ៊ុនPDVSA  របស់វេណេហ្សូអេឡាបានធ្លាក់ចុះយ៉ាងគំហុករយៈពេលប៉ុន្មានខែមកនេះគឺចាប់តាំងពីអាមេរិកដាក់ទណ្ឌកម្មដំបូងកាលពីចុងខែមេសាឆ្នាំ២០១៩។សម្រាប់អាមេរិកផ្ទាល់ដែលនាំប្រេងឆៅពីវេណេហ្សូអេឡាក្នុងមួយថ្ងៃ៥សែនបារ៉ែលក៏បានផ្អាកទាំងស្រុងដែរ។មិនតែប៉ុណ្ណៅះអាមេរិកបានបង្គាប់ឱ្យប្រទេសមួយចំនួនដែលមានទំនាក់ទំនងទិញប្រេងជាមួយវេណេហ្សូអេឡាដូចជាឥណ្ឌាជាដើមឱ្យផ្ងាកការនាំប្រេងពីប្រទេសនេះ។សូមជម្រាបថា អាមេរិកនិងសហគមន៍អន្ដរជាតិជាច្រើនទៀតដូចជាសហភាពអឺរ៉ុប កាណាដា និងប្រទេសជុំវិញវេណេហ្សូអេឡា មានកូឡុំបី ប្រេស៊ីល អាហ្សង់ទីន ប៉េរ៉ូ បានផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងស្រុងនឹងរបបម៉ាឌូរ៉ូទៅហើយ។ការផ្ដាច់ទំនាក់ទំនងទាំងនេះគឺជាការដាក់ទណ្ឌកម្មទៅលើប្រទែររបបលោកម៉ាឌូរ៉ូដោយសារតែប្រទេសទាំងនោះមិនទទួលស្គាល់ការដឹកនាំរបស់លោកម៉ាឌូរ៉ូជាប្រធានាធិបតីដែលពួកគេចាត់ទុកថាជាមេដឹកនាំមិនស្របច្បាប់និងជាមេដឹកនាំផ្ដាច់ការ៕

Share

Image
Image
Image