en     km
en     km

ក្រុមស្រ្តីគំាទ្របម្រាមសេវាលក់ទឹកដោះស្ត្រីខ្មែរទៅអាមេរិក

Share

ភ្នំពេញ៖ ក្រុមអ្នកនយោបាយជាស្រ្តីនិងអង្គការផ្នែកស្រ្តី បានគំាទ្រយន្តការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការនំាចេញទឹកដោះម្តាយលក់ទៅកាន់សហរដ្ឋអាមេរិក។ក្រុមស្រ្តីទំាងនោះបានអះអាងថាស្ត្រីដែលលក់ទឹកដោះអាចបង្កឲ្យកូនរបស់ខ្លួនខ្វះជីវជាតិទ្រទ្រង់រាងកាយយ៉ាងធ្ងន់ធ្ងរ។

mother

រាជរដ្ឋាភិបាលកម្ពុជាទើបតែបានដាក់បញ្ជាឲ្យទប់ស្កាត់«ជាបន្ទាន់»នូវការជួញដូរទឹកដោះស្រ្តីពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ខែមិនា។ នៅថ្ងៃនេះអ្នកនយោបាយជាស្រ្តី និងនាយិការអង្គការការពារសិទ្ធិមនុស្ស បានគំាទ្របម្រាមនេះ។

លោកស្រីវ ពុង ឈីវកិច ជាវេជ្ជបណ្ឌិតមកពីប្រទេសបារំាង និងនាយិការអង្គការ ការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ បានគំាទ្រយន្តការរដ្ឋាភិបាលទប់ស្កាត់ ការនំាចេញទឹកដោះស្រ្តីខ្មែរទៅសហរដ្ឋអាមេរិកនេះ។

លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ទឹកដោះម្តាយមានជីវជាតិចិញ្ចឹមច្រើន លើស លុបសម្រាប់ចិញ្ចឹមទារក។ លោកស្រី អំពាវនាវដល់អ្នកម្តាយទំាង អស់មិន ត្រូវ លក់ទឹកដោះ ហើយជំនួសមកវិញនូវការបំបៅដោះកូនដោយម្ស៉ៅទឹកដោះគោ។

 ដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៦មក ក្រុមហ៊ុន«គុណមាតា» ទិញទឹក ដោះធម្មជាតិពីស្ត្រីខ្មែរ ដែលភាគច្រើនជាស្ត្រីដែលមានជីវភាពក្រីក្រ ដើម្បីលក់ បន្តទៅឲ្យក្រុមហ៊ុនអាមេរិកឈ្មោះថា Ambrosia Labs

បុគ្គលិករបស់ក្រុមហ៊ុននេះធ្លាប់បានអះអាងប្រាប់វិទ្យុស្ត្រីថាមានស្រី្តខ្មែរប្រមាណ ២០ នាក់ ក្នុងមួយថ្ងៃបានមកបូមទឹកលក់ឲ្យក្រុមហ៊ុននេះ ដោយការ ស្ម័ក្រ ចិត្ត។

ម្តាយដែលអាចផ្តល់ទឹកដោះត្រូវមានកូនអាយុចាប់ ៦ ខែឡើងទៅ។ ហើយ ម្តាយដែលមកលក់ទឹកដោះនៅក្នុងក្រុមហ៊ុន«គុណមាតា» តម្រូវឲ្យបូមយកទឹក ដោះតែពីរដងគត់ក្នុងមួយថ្ងៃ។ ក្នុងសមាមាត្រអាមេរិកមួយឱន ឬប្រហែលជា ៣០ មីលីលីត្រតម្លៃ ២០០០ រៀលឬស្មើនឹង៥០សេនលុយដុល្លារអាមេរិក។ នេះបើតាមបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន។

នៅក្នុងលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកង៉ោ ហុងលី រដ្ឋលេខា ធិការប្រចាំទីស្តីការគណរដ្ឋមន្ត្រីបានលើកឡើងថា«បើទោះជាប្រទេសកម្ពុជាក្រយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ។»

លោកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ យល់ ថា ម្តាយដែលលក់ទឹកដោះ ដែលនំាឲ្យទារកមិនទទួលបានជីវ ជាតិគ្រប់គ្រាន់ បណ្តាលឲ្យខ្សោយបញ្ញាស្មារតី។

ប្រការនេះ លោកស្រី សុវណ្ណរតន៍ គូសបញ្ជាក់ថា បើទោះបីជា សហរដ្ឋអាមេរិក បានបង្កើតក្រុមហ៊ុន ទិញទឹកដោះម្តាយ ក៏ដោយ តែសម្រាប់ទេសកម្ពុជាមិនត្រូវ មានឡើយ ព្រោះប្រជាជនខ្មែរមានចំណេះទាប និង កម្ពុជា មិនទាន់មានច្បាប់ នេះនៅឡើយ។

 លោកស្រី ម៉ែន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអធិការកិច្ច រដ្ឋសភា ព្រឹទ្ធសភា បានអំពាវនាវនៅក្នុងសន្និបាទ បូកសរុលទ្ធផលការងារ របស់កិច្ចការនារី កាលពីថ្ងៃទី ២៩ ខែមីនា កុំឲ្យអ្នកម្តាយទំាងអស់លក់ទឹកដោះ ដ៏មានតម្លៃរបស់ខ្លួន។ លោកស្រី បន្ថែមថា ទឹកដោះម្តាយពិតជាទ្រទ្រង់សុខ ភាពកូនយ៉ាងពិតប្រាកដ។ «ទឹកដោះម្តាយថ្លៃណាស់ ក្នុងការចិញ្ចឹមកូន បង្កើន សុខភាព និងភាពវៃឆ្លាតរបស់កូនៗយើង។ សូមម្តាយទាំងឡាយកុំការលក់ទឹក ដោះរបស់ខ្លួន»

ទោះយ៉ាងណាលោកស្រីវេជ្ជបណ្ឌិតពង់ ឈីវកិក នាយិការអង្គការលីកាដូ និង លោកស្រី កែ សុវណ្ណារ័ត្ន តំណាងរាស្ត្របក្សប្រឆាំង ចង់ឲ្យរាជដ្ឋាភិបាល បង្កើត ច្បាប់ការពារការកុំឲ្យជួញដូរទឹកដោះមនុស្សនៅកម្ពុជា៕

Share

Image
Image
Image