en     km
en     km

ក្រុមរដ្ឋមន្រ្ដីការពារជាតិអាស៊ានបានថ្កោលទោសកូរ៉េខាងជើង

Share

ក្រុមរដ្ឋមន្រ្ដីការពារជាតិអាស៊ានដែលបានជួបប្រជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ៍ ទី ២៤ តុលា ដោយថ្កោលទោសកូរ៉េខាងជើងករណីបន្ដបាញ់កាំជ្រួចបំពាក់ដោយអាវុធនុយក្លេអ៊ែរ។

សេចក្ដីថ្លែងការណ៍រួមបានបញ្ជាក់ទៀតថា សមាគមអាស៊ានចង់ឃើញកូរ៉េខាងជើងគោរពម៉ឺងម៉ាត់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលបានដាក់កំហិតអោយប្រទេសនេះ បញ្ឈប់ការបាញ់កាំជ្រួចផ្លោងដែលធ្វើអោយពិភពលោកភ័យខ្លាច។

ក្រុមរដ្ឋមន្រ្ដីការពារជាតិបានថ្លែងទៀតថា​ ករណីកូរ៉េខាងជើងក៏ជាផ្នែកមួយដែលជះឥទ្ធិពលលើអាស៊ានផងដែរ ហើយធ្វើអោយសមាគមនេះ ភ័យខ្លាចពីការផ្ទុះសង្រ្គាមក្នុងតំបន់។

ក្រៅពីនេះក្រុមរដ្ឋមន្រ្ដីក៏បានទទូចឱ្យភាគីជម្លោះនឹងគ្នាវិលត្រឡប់មករកតុចរចាឡើងវិញ៕

Share

Image
Image
Image