en     km
en     km

ក្រុមប្រឹក្សាយោធាស៊ូដង់រឹបអូសលុយរាប់រយលានដុល្លារពីផ្ទះដ៏ស្កឹមស្កៃរបស់មេដឹកនាំផ្ដាច់ការ

Share

សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថា អាជ្ញាធរនៃក្រុមប្រឹក្សាយោធានៃប្រទេសស៊ូដង់បានចូល ទៅឆែកឆេរ ភូមិគ្រឹះរបស់អតីតប្រធានាធិបតី អាល់បាហ្សៀ នូវទឹកប្រាក់រាប់រយដុល្លារអាមេរិក។ តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា រឹបអូសបានលុយដុល្លារនៅផ្ទះលោក អាល់បាហ្សៀ យ៉ាងតិចណាស់លុយជាដុល្លារ១១៣លានដុល្លារត្រូវបានរឹបអូសពីភូមិគ្រឹះអតីតប្រធានាធិបតីស៊ូដង់អាល់បាហ្សៀ ដោយអាជ្ញាធរនៃក្រុមប្រឹក្សាយោធាកាលពីថ្ងៃអាទិត្យ២១មេសា។ តាមសេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា ការរឹបអូសប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើងនៅពេលដែលពួកយោធាបានចូលទៅចាប់ខ្លួនលោកអាល់បាហ្សៀពភូមិគ្រឹះរបស់គាត់ហើយបាននាំខ្លួនបុរសខ្លាំងនេះទៅពន្ធនាគារ។ទោះជាយ៉ាងណា គេពុំអាចដឹងថា លុយច្រើនរាប់លានដុល្លារទៀត ត្រូវបានមេដឹកនាំផ្ដាច់ការរូបនោះ លាក់ទុកនៅទីណាផ្សេងទៀតទេ។ ប្រទេសស៊ូដង់ជារដ្ឋមួយដ៏ក្រីក្របំផុតនៃទ្វីបអាហ្វ្រិក ប៉ុន្ដែប្រាក់ច្រើនរាប់លានដុល្លារនេះស្ថិតក្នុងផ្នែកមួយនៃការកឹបកេងទ្រព្យសម្បត្តិរបស់រដ្ឋដោយប្រធានាធិបតីរូបនេះ។ រដ្ឋអាជ្ញាកំពុងតែបើកការស្រាវជ្រាវបន្ថែមទៀតទៅលើទ្រព្យសម្បត្តិរបស់លោក អាល់បាហ្សៀពីររូបដែលពួកគេកំពុងតែឃុំខ្លួនរួចទៅហើយ។ស៊ូដង់ជាប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង។ ប្រជាជននៃប្រទេសឥស្លាមដ៏ធំមួយនេះ បានធ្វើបាតុកម្មទម្លាក់លោក អាល់បាហ្សៀកាលពីថ្ងៃ១១មេសា គឺជាការបញ្ចប់អំណាចរបស់បុរសនេះ រយៈពេល៣០ឆ្នាំមកហើយ។តាមប្រភពដដែលអាជ្ញាធរនិងរដ្ឋអាជ្ញារបស់ប្រទេសស៊ូដង់កំពុងតែស៊ើបអង្កេត និង ស្រាវជ្រាវទ្រព្យសម្បត្តិជាច្រើនរាប់រយលានដុល្លារទៀតរបស់មន្រ្ដីជាន់ខ្ពស់លោកអាល់បាហ្សៀដែលពួកគេជាង១០០នាក់ត្រូវបានចាប់ឃុំខ្លួន។

លោក អាល់បាហ្សៀពេលនេះត្រូវបានក្រុមសិទ្ធិមនុស្សទាមទារឱ្យនាំខ្លួនមេដឹកនាំរូបនេះទៅកាត់ទោស នៅឯតុលាការព្រហ្មទណ្ឌអន្ដរជាតិ ICC ករណីមេដឹកនាំរូបនេះត្រូវបានចោទពីបទសម្លាប់រង្គាលទៅលើជនស៊ីវិលនៅតំបន់ ដាហ្វ័រ កាលពីសង្រ្គាមស៊ីវិល ពីរវាងឆ្នាំ២០០៣ដល់២០០៨៕

 

 

 

Share

Image
Image
Image