en     km
en     km

ក្រុង​ហាណូយ​គ្រោង​ចំណាយ​៤០​ ពាន់​លាន​ដុ​លា្ល​រ​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ១០​ ខ្សែ​

Share

ក្រុងហាណូយ៖ អាជ្ញាធរក្រុងហាណូយបានដាក់សំណើទៅ រដ្ឋាភិបាលឲ្យជួយផ្ដល់ថវិកាដើម្បីស្ថាបនាផ្លូវរថភ្លើងចំនួន ១០ខ្សែ ដែលមានតម្លៃ ៤០ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍។ សំណើនេះ ត្រូវបានបញ្ចូលនៅក្នុងរបាយការណ៍ស្តីពីការវិនិយោគនិងដំណោះស្រាយសម្រាប់ផ្លូវក្រោមដីដែលត្រូវផ្តល់ឱ្យនាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច។

កាលពីថ្ងៃទី ២៧ ខែ មិថុនា រដ្ឋាភិបាលបានចាប់ផ្តើមប្រមូលផ្តុំយោបល់ពីស្ថាប័ននានាដូចជាក្រសួងហិរញ្ញវត្ថុ ក្រសួងកសិកម្មក្រសួងដឹកជញ្ជូន និងធនាគាររដ្ឋវៀតណាមដើម្បីជួយវិភាគលើការចំណាយនេះ។

យោងតាមផែនការដឹកជញ្ជូនក្រុងហាណូយដល់ឆ្នាំ២០៣០ ទីក្រុងហាណូយនឹងស្ថាបនាផ្លូវជាង៤១៧ គីឡូម៉ែត្រនៃផ្លូវចំនួន ១០ ដែលមានតម្លៃជាង ៤០ពាន់លានដុល្លារ។

អាជ្ញាធរទីក្រុងហាណូយបានស្នើសុំជំនួយអភិវឌ្ឍន៍ ODA ជាបណ្តើរ ៗ សម្រាប់គម្រោងទាំងអស់ដោយផ្ដល់អាទិភាពស្ថាបនា ខ្សែរថភ្លើងទី ២ និងទី៣ ដែលកំពុងទទួលបានផលប្រយោជន៍ពីធនាគារអភិវឌ្ឍន៍អាស៊ីនិងរដ្ឋាភិបាលជប៉ុន។

អាជ្ញាធរហាណូយបានទទូចថា ដើម្បីពន្លឿនគម្រោងនេះរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីគួរតែត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីអនុម័តគម្រោងនេះយ៉ាងឆាប់រហ័សដោយមិនឆ្លងកាត់រដ្ឋសភា៕VNA

 

Share

Image
Image
Image