en     km
en     km

ក្រុង​ប៉េ​កាំ​ង​៖​ ករណី​សមុទ្រ​ចិន​ខាងត្បូង​មិន​គួរ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​

Share

ក្រុង​ប៉េ​កាំ​ង​៖​ មន្ត្រី​ការទូត​ជាន់ខ្ពស់​ចិន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​ ១១​ ក​ក្ត​ដា​នេះ​ថា​ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺ​មិន​ត្រូវ​មាននៅ​លើ​របៀបវារៈ​ និង​មិន​គួរ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​ជំនួប​កំពូល​ រវាង​មេដឹកនាំ​អាស៊ី​និង​អឺរ៉ុប​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ទេ​។

china-thum-11-07-16-01
រូបនាវាចម្បាំងរបស់ចិន។រូបភាពReuters

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​Channel​ News​ Asia​ កិច្ចប្រជុំ​អាស៊ី​ អឺរ៉ុប​ ឬ​ ASEM​ នេះ​ នឹង​ក្លាយជា​ជំនួប​ការទូត​សំខាន់​លើក​ដំបូង​មួយ​ បន្ទាប់​ពី​សេចក្តីសម្រេច​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​របស់​តុលាការក្រុង​ឡា​អេ​ រវាង​ភាគី​ជំ​លោះ​ហ្វី​លី​ពិន​ និង​ចិន​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​ ១២​ ក​ក្ត​ដា​ស្អែក​នេះ​។​

​ភាព​តានតឹង​និង​សង្គ្រាម​វោហា​សាស្ត្រ​ បាន​កើនឡើង​នៅ​មុន​នៃ​សេចក្តីសម្រេច​នេះ​  ព្រោះតែ​ប្រទេស​ចិន​បាន​បដិសេធ​មិន​ទទួលស្គាល់​សេចក្ដីសម្រេច​របស់​តុលាការអន្តរជាតិ​នេះ​។​ទីក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា​តុលាការ​ពុំ​មាន​យុត្តាធិការ​ទេ​ហើយ​ចិន​មិន​អាច​ត្រូវ​បង្ខំ​ឱ្យ​ទទួលយក​ការ​ដោះស្រាយ​ជម្លោះ​។​

​ប្រទេស​ចិន​បាន​ស្តីបន្ទោស​សហរដ្ឋអាមេរិក​ម្តង​ហើយ​ម្តងទៀត​ ចំពោះ​ការ​ជំរុញ​ឱ្យ​មាន​បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​សមុទ្រ​ចិន​ខាងត្បូង​នេះ​ គឺជា​តំបន់​ត្រួតស៊ីគ្នា​ ហើយ​កំពុង​ត្រូវ​បាន​ទាមទារ​ពី​សំ​ ណា​ក់​ប្រទេស​វៀតណាម​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ប្រ៊ុ​យ​ណេ​ និង​កោះ​តៃវ៉ាន់​។​

​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​ Kong​ Xuanyou​ បាន​បង្ហាញ​សញ្ញា​នៃ​ការ​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​នេះ​ថា​ ការ​ពិភាក្សា​នេះ​គឺ​មិន​គួរ​ត្រូវ​បាន​ស្វាគមន៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្នុង​កិច្ចប្រជុំ​អាស៊ី​ អឺរ៉ុប​នោះ​ទេ​។​

​លោក​ Kong​ បាន​ប្រាប់​នា​សន្និសីទកាសែត​មួយ​ថា​៖«​សន្និសីទ​កំពូល​របស់​មេដឹកនាំ​ ASEM​ មិនមែន​ជា​កន្លែង​សមរម្យ​ដើម្បី​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ក៏​ មិន​មាន​ផែនការ​អ្វី​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ សម្រាប់​កិច្ចប្រជុំ​នេះ​ទេ​គឺ​ វា​មិន​គួរ​ត្រូវ​បាន​ដាក់​ក្នុង​របៀបវារៈ​នោះ​ទេ​»​។​

​ទោះ​យ៉ាងណា​ មន្ត្រី​ការទូត​ទីក្រុង​ប៉េ​កាំ​ង​ទទួល​បន្ទុក​កិច្ចការ​ ASEM​ បាន​និយាយ​ថា​ ជៀស​មិន​រួច​នោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ចូលរួម​ដោយ​នាយក​រដ្ឋមន្ត្រី​ចិន​លោក​ Li​ Keqiang​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ​និង​អធិការបតី​អា​ល្លឺ​ម៉​ង់​ Angela​ Merkel​ ។​

​សហរដ្ឋអាមេរិក​បាន​ បញ្ចេញ​នាវ​ល្បាត​របស់​ខ្លួន​ ជា​ច្រើន​ ដង​ ទៅ​កាន់​តំបន់​ដែល​មាន​ជំ​លោះ​ ខណៈ​ខ្លួន​អះអាង​ថា​ ជា​តំបន់​សេរីភាព​នាវាចរណ៍​អន្តរជាតិ​ ប៉ុន្តែ​ទ​ង្វើ​របស់​អា​មេ​រិ​ក​ តែងតែ​ត្រូវ​បាន​ ក្រុង​ប៉េ​កាំ​ង​ សម្ដែង​កំហឹង​ ហើយ​ផ្ដើម​ឱ្យ​មាន​វត្តមាន​កងទ័ព​របស់​ចិន​នៅ​ទីនោះ​ ។​

​លោក​Kong​ បាន​និយាយ​ថា​ប្រសិនបើ​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ដោយសារ​តែ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ខាងក្រៅ​តំបន់​ចូល​ជ្រៀតជ្រែក​៕

ប្រភពៈ​CNA

Share

Image
Image
Image