en     km
en     km

ក្រឡាប់​រថយន្ដ​ បណ្ដាល​ឲ្យ​ កម្មការិនី​ម្នាក់​បាក់ដៃ​ និង​ ៤​នាក់​រង​របួសស្រាល​

Share

​ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះ​ថា្ន​ក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ខេត្ដកំពង់ស្ពឺ​ បណ្ដាល​ឲ្យ​កម្មការិនី​ ម្នាក់​បាក់ដៃ​ និង​កម្មការិនី​ ៤​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​ការងារ​ ខេត្ដកំពង់ស្ពឺ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​។

​លោក​ ចឹក​ បូ​រិ​ន​ ប្រធាន​មន្ទីរ​ការងារ​ ខេត្ដកំពង់ស្ពឺ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែកក្កដា​នេះ​ រថយន្ដ​ដឹក​កម្ម​កមួយ​គ្រឿង​ ដឹក​កម្មការិនី​ ចំនួន​ ៣០​នាក់​ បាន​ក្រឡាប់​នៅ​ចំណុច​ភូមិ​ពោធិ​ថ្មី​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧត្ដុ​ង​ ខេត្ដកំពង់ស្ពឺ​ ខណៈ​ដែល​រថយន្ដ​ដឹក​កម្មករ​ កំពុង​ធ្វើ​ដំណើរ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ទៀត​បត់​ពីមុខ​។​

​ជាមួយ​គ្នា​នេះ​ ប្រធាន​មន្ទីរ​ការងារ​ខេត្ដកំពង់ស្ពឺ​ អំពាវនាវ​ដល់​អ្នកបើកបរ​ទាំងអស់​ ត្រូវ​តែ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដើម្បី​បង្ការ​ កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ជា​ពិសេស​លោក​សំណូមពរ​ ដល់​អ្នក​បើករថយន្ដ​ដឹក​កម្មករ​ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ពីព្រោះ​តែ​មាន​អាយុជីវិត​ជា​ច្រើន​ដែល​ផ្ញើ​លើ​ខ្លួន​។​

​កម្មការិនី​ ដែល​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​រាល់​ការ​ចំណាយ​សម្រាប់​ការ​ព្យាបាល​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ គឺជា​អ្នក​ទូទាត់​៕​

Share

Image
Image
Image