en     km
en     km

ក្រសួង​​ការ​ងារ​​ជូន​ដំណឹង​​ស្តី​​ពី​​ថ្ងៃ​​ឈប់​​សម្រាក​​ពិធី​បុណ្យ​​ចូល​​ឆ្មាំ​​ខ្មែរ​​ប្រពៃណី​​ជាតិ​

Share

​ភ្នំពេញ​៖​ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​ ឆ្នាំ​ ២០១៦​ ស្ដី​ពី​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ទៅ​ដល់​ម្ចាស់​ ឬ​ នាយ​ក​​​សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អនុវត្ដ​នៃ​ច្បាប់​ស្ដី​ពី​ការងារ​ ត្រូវ​អនុ​ញ្ញាត​​ឲ្យ​និយោជិត​ទាំងអស់​ បាន​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួល​រយៈពេល​ ០៤​ ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១៣-១៤-១៥​ និង​ថ្ងៃ​ទី​ ១៦​ ខែមេសា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​។​

Khmer-Trot-Dance-Tranditional-WMC
របាំត្រុដិ រាំលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ (រូបភាព AKP )

ក្រសួង​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​ចាំបាច់​ដែល​សហគ្រាស​ គ្រឹះស្ថាន​ មិន​អាច​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​បាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ ម្ចាស់​ ឬ​ នាយក​សហ​គ្រាស​ នាយក​គ្រឹះស្ថាន​ ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករនិយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត​ ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា​ និង​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ឲ្យ​បាន​សម​ស្រប​។​​​

​បើ​តាម​សេចក្ដីជូនដំណឹង​ដដែល​ កម្មករនិយោជិត​ដែល​ធ្វើការ​នៅ​ថ្ងៃ​ឈប់​បុណ្យចូលឆ្នាំ​នេះ​ មានសិទ្ធិ​ទទួល​ប្រាក់​បំណាច​បន្ថែម​មាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ធ្វើការ​ធម្មតា​។​

​លើស​ពី​នេះ​ទៀត​ ក្រសួង​បាន​ស្នើ​ទៅ​ដល់​ម្ចាស់​ ឬ​ នាយក​សហគ្រាស​ គ្រឹះស្ថាន​នានា​ ក្នុង​ករណី​​​មាន​លទ្ធភាព​ គួរ​ចាត់តាំង​ឲ្យ​មានការ​លេងល្បែង​កំសាន្ត​នៅ​តាម​សហគ្រាស​ គ្រឹះ​ស្ថាន​​របស់​​ខ្លួន​ ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ពិធី​បុណ្យចូលឆ្នាំ​ និង​ដើម្បី​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករ​ និយោជិត​ដែល​បាន​បំពេញការងារ​កន្លង​មក​៕

Share

Image
Image
Image