en     km
en     km

ក្រសួង​អប់រំ​រិះគន់​ សង្គម​ស៊ី​វិល​ និង​បក្សនយោបាយ​ពាក់ព័ន្ធ​ករណី​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​

Share

​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ បាន​ចេញ​លិខិត​មួយ​ បំភ្លឺ​ពី​ចំណាត់ការ​របស់​ក្រសួង​លើ​ករណី​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ ។​ ក្នុង​លិខិត​នោះ​ក្រសួង​បាន​ រិះគន់​ដល់​ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​គណបក្ស​នយោបាយ​ខ្លះ​ ដែល​ចេញ​មុខ​រិះគន់​ក្រសួង​ពាក់ព័ន្ធ​ករណី​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ បៀតបៀន​រាង​កាយ​ទៅ​លើ​ស្ដ្រី​ជា​អ្នកបកប្រែ​ជនជាតិ​កូរ៉េ​ ។​ 

ministry-edu
រូបភាព៖ ក្រសួង​អប់រំ​យុវជន​ និង​ កីឡា

ក្រសួង​បាន​វាយបក​វិញ​ថា​ ករណី​ស្រ​ដៀង​គ្នា​នេះ​ដែរ​ ថ្នាក់ដឹកនាំ​របស់​ពួក​គេ​ប្រព្រឹត្ដិ​រឿងអាស្រូវ​ផ្លូវភេទ​ តែ​ពួក​គេ​បែរជា​ប្រឹង​លាក់បាំង​ទៅ​វិញ​ ។​ ចំណុច​នេះ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​បាន​បដិសេធន៍​ថា​ អង្គការ​សង្គម​ស៊ី​វិល​ជា​ ស្ថាប័ន​ឯករាជ្យ​ ពុំដែល​មានការ​បៀតបៀន​កេរ្ដិ៍​ភេទ​ដល់​ស្ដ្រី​ដែល​នាំ​ឲ្យ​ប៉ះពាល់​កិត្ដិយស​នោះ​ឡើយ​ ។​ ចំណែក​គណបក្សប្រឆាំង​វិញ​បាន​ថ្លែង​ថា​ ជា​ធម្មតា​បក្ស​ខុស​គ្នា​តែងតែមាន​មតិផ្ទុយ​គ្នា​ ប៉ុន្ដែ​ទុក​អោយ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​ ។​​លោក​ លៀ​ ស៊ី​ណា​ លម្អិត​ព័ត៌មាន​នេះ​ ៖

 

​លិខិត​មួយ​ ដែល​ជា​ សេចក្ដី​បំភ្លឺ​ ស្ដី​ពី​ចំណាត់ការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ លើ​ករណី​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ ដែល​មាន​ចេតនា​ប្រព្រឹត្ដិ​ទ​ង្វើ​រ​បៀតបៀន​រាង​កាយ​ទៅ​លើ​ស្ដ្រី​ជា​អ្នកបកប្រែ​ជនជាតិ​កូរ៉េ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ម្នាក់​ ដោយ​បាន​បញ្ជាក់​ថា​ ក្រសួង​មានការ​សោកស្ដាយ​ចំពោះ​សារព័ត៌មាន​ អង្គការ​សង្គម​ស៊ិ​វិល​ និង​ គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​រិះគន់​ចំពោះ​ចំណាត់​ការណ៍​នេះ​ ។​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ ចំពោះ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​តូច​ និង​គណបក្ស​នយោបាយ​ទាំងនោះ​ពុំដែល​មាន​ភាព​ក្លាហាន​រិះគន់​ ឬ​ក៏​ចាត់វិធានការ​ចំពោះ​មេដឹកនាំ​របស់​ខ្លួន​ ដែល​ប្រព្រឹត្ដិ​រឿងអាស្រូវ​ផ្លូវភេទ​ដូច​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ដែល​បាន​ចាត់ការ​ទៅ​លើ​បុគ្គល​របស់​ខ្លួន​ ដែល​ប្រព្រឹត្ដិ​ឆ្គាំឆ្គង​នោះ​ទេ​  ។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃនេះ​ថា​ គណបក្សប្រឆាំង​មិន​ដែល​រិះគន់​ការ​អនុវត្ដន៍​ច្បាប់​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ឡើយ​ គឺ​មាន​តែ​ការ​សាទរ​ប៉ុណ្ណោះ​ ។​ លោក​ថា​ ការ​រិះគន់​ទាំង​បក្សនយោបាយ​ និង​ ពី​សាធារណៈជន​ជុំវិញ​ការ​ប្រព្រឹត្ដិ​មិន​សមរម្យ​របស់​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ នេះ​ ពីព្រោះ​រឿង​ដែល​កើតឡើង​គឺ​មាន​រយៈពេល​យូរ​ពេក​រហូត​ដល់​ជិត​មួយ​ខែ​ ។​

​លោក​ យឹ​ម​ សុវណ្ណ​ បន្ថែម​ថា​ ប្រ​សិន​មិន​មានការ​ចង់​លាក់បាំង​ទេ​ ក្រសួង​គួរតែ​ចាត់វិធានការ​ឲ្យ​បាន​ភ្លាមៗ​មុន​ពេល​ដែល​មានការ​ចុះ​ផ្សាយ​ពី​ការ​សែត​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​ ការ​សែត​ The​ Cambodia​ Daily​ ជា​ភាសារ​ខ្មែរ​ ។​ លោក​ថា​ រឿងរ៉ាវ​នៃ​ការ​ប្រព្រឹត្ដិ​ខុស​របស់​មន្ដ្រី​រាជរដ្ឋាភិបាល​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស់​ប្រទេស​និង​ថ​រិ​ការ​ជាតិ​ គឺ​មិនមែន​ជា​រឿង​អ្វី​ដែល​ត្រូវ​មក​ជាប់​ពាក់ព័ន្ធ​និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ។​

​អ្នកនាំពាក្យ​បក្ស​ប្រឆាំង​បញ្ជាក់​ថា​ ជា​ធម្មតា​គណបក្ស​នយោបាយ​ផ្សេង​គ្នា​គឺ​តែងតែមាន​មតិយោបល់​និង​ការ​យល់​ឃើញ​ខុស​គ្នា​ តែ​គ្រប់​ករណី​ទាំងអស់​ លោក​ថា​ ទុក​អោយ​ប្រជាពលរដ្ឋ​ជា​វិនិច្ឆ័យ​ដោយ​ខ្លួនឯង​ ។​

​លោក​ យឹ​ម​ សុវណ្ណ​៖​ ‹‹​រឿង​នេះ​ការ​ចាត់វិធានការ​គឺជា​ការ​ល្អ​ហើយ​  ប៉ុន្ដែ​រឿង​ដាច់​ពី​គ្នា​ រឿង​ដែល​ពាក់ព័ន្ធ​និង​ថវិការ​ជាតិ​ រឿង​ដែល​ពាក់ព័ន្ធ​របស់​ជាតិ​ នេះ​មិនមែន​ជា​រឿង​ដែល​មក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​››​។​

​ចំណេ​ក​លោក​ សន​ ជ័យ​ នាយក​ប្រត្ដិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រឿង​ដែល​ជាប់​ពាក់ព័ន្ធ​និង​មន្ដ្រី​ ក្រសួង​អប់រំ​ ដែល​ប្រព្រឹត្ដិ​អំពើរ​បៀតបៀន​កេរ្ដិ៍​ភេទ​ទៅ​លើ​ស្ដ្រី​អ្នកបកប្រែ​ ប្រជាជន​កូរ៉េ​ខាងត្បូង​នោះ​  ក្រោយ​ពី​ ក្រសួង​បាន​ចេញ​មុខ​បកស្រាយ​ជុំវិញ​ការ​ប្រើប្រាស់​ថវិការ​ និង​ ការ​ដក​តួនាទី​របស់​មន្ដ្រី​រូប​នោះ​រួច​មក​ រឿង​នេះ​គឺ​ហាក់ដូចជា​គ្រប់គ្រាន់​ទៅ​ហើយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​របស់​មហាជន​ ។​

​លោក​ សន​ ជ័យ​ បន្ថែម​ថា​ អង្គការ​សង្គម​ស៊ី​វិល​ធ្វើការ​កន្លង​មក​ គឺ​ប្រកាន់​ជំហរ​រួម​ដាច់​ដោយឡែក​ មិន​ដែល​ទៅ​ពាក់ព័ន្ធ​ ឬ​គាំទ្រ​សកម្មភាព​អ្នកនយោបាយ​ដែល​ធ្វើ​ខុស​នោះ​ទេ​ ។​ លោក​ថា​ ទ​ង្វើ​របស់​អ្នកនយោបាយ​គឺ​ត្រូវ​ទទួល​ការ​វាយតម្លៃ​ពី​ប្រជាពលរដ្ឋ​ ព្រោះ​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​អ្នកនយោបាយ​។​

​ប៉ុន្ដែ​នាយក​ប្រតិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​រូប​នេះ​ បញ្ជាក់​ថា​ ការ​ចេញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​នា​ពេល​នេះ​ ប្រៀប​ដូច​ជា​ក្រសួង​បង្ហាញ​ពី​ភាព​ចង់​ឈ្នះ​ចាញ់​ និង​ការ​រិះគន់​ពី​មតិ​សាធារណៈជន​ ។​ ទោះជា​យ៉ាងណា​ លោក​ថា​ ក្រសួង​មិន​ត្រូវ​ភ្លេច​ទេ​ថា​ ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ការ​រិះគន់​គឺ​ដើម្បី​បំពេញ​ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ដន៍​ច្បាប់​ប៉ុណ្ណោះ​ ។​

​លោក​ សន​ ជ័យ​៖​ ‹‹​សម្រាប់​យើង​គិត​ថា​ វា​ជា​ចម្លែក​ដែរ​ ដែល​រឿង​ចប់​ទៅ​ហើយ​ តែ​បែរជា​ក្រសួង​រម្លឹក​រឿង​ជា​ថ្មី​ ដោយ​បន្ថែម​ទៅ​មានការ​ពាក់ព័ន្ធ​ និង​ វាយប្រហារ​សង្គម​ស៊ី​វិល​មួយ​ចំនួន​តូច​ថែម​ទៀត​ ចំណុច​នេះ​ហាក់ដូចជា​ក្រសួង​អប់រំ​ មាន​ចេតនា​ចង់​ឈ្នះ​ចង់​ចាញ់​ និង​ ការ​រិះគន់​ ប៉ុន្ដែ​ចូល​ចាំ​ថា​ ការ​រិះគន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​គ្រាន់​ចង់​បំពេញ​ភាព​ខ្វះចន្លោះ​នៃ​អ្នក​អនុវត្ដន៍​ប៉ុណ្ណោះ​ ››​។​

​បើ​យោង​តាម​សេចក្ដី​លំអិត​ក្នុង​លិខិត​ មួយ​ ដែល​ជា​សេចក្ដី​បំភ្លឺ​ស្ដី​ពី​ចំណាត់ការ​របស់​ក្រសួង​លើ​ករណី​លោក​ គ្រី​ ស៊ា​ង​ឡុ​ង​ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មិថុនា​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ ទាំង​សង្គម​ស៊ី​វិល​ និង​ គណបក្ស​នយោបាយ​នានា​គួរតែ​យក​គំរូ​តាម​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ ហើយ​មិន​ត្រូវ​អនុវត្ដន៍​ស្ដង់ដារ​ពីរ​ តាម​រយៈ​គោលការណ៍​ «​គីង្គក់​លក់​ថ្នាំ​ស្រែង​»​ នោះ​ឡើយ​ ៕

Share

Image
Image
Image