en     km
en     km

ក្រសួង​ធន​ធា​ទឹក​ ៖​ ឥទ្ធិពល​កូន​ព្យុះ​ទី​២៧​ នឹង​នាំ​មក​នូវ​ភ្លៀង​-​ខ្យល់​ខ្លាំង​ និង​ខេត្ដ​ពីរ​ប្រឈម​ជំនន់​ទឹកភ្លៀង​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​កូន​ព្យុះ​ទី​២៧​ ដែល​នឹង​បង្ក​ឲ្យ​រាជធានី​-​ខេត្ដ​មួយ​ចំនួន​ មាន​ភ្លៀង​ រួម​នឹង​ខ្យល​បក់​បោក​ខ្លាំង​ ហើយ​ខេត្ដ​ចំនួន​ពីរ​ ប្រឈម​ជំនន់​ទឹកភ្លៀង​។​ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធាន​ទឹក​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​។​

​កូន​ព្យុះ​ទី​២៧​នេះ​ មានឈ្មោះ​ថា​ ភូ​រ៉ា​ហ្ស៊ី​ (TORAJI)​ មាន​ប្រភព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្បែរ​ឆ្នេរ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម​ នឹង​បាន​តែ​កំពុង​ជះ​ឥទ្ធិពល​មក​ប្រទេស​កម្ពុជា​ ចន្លោះ​ពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​។​

​អំឡុង​រយៈពេល​បី​ថ្ងៃនេះ​ តំបន់​មាត់សមុទ្រ​ នឹង​មាន​ភ្លៀង​ រួម​ជាមួយ​ខ្យល់​បក​បោក​ខ្លាំង​ បង្ក​បានជា​រលក​សមុទ្រ​ខ្ពស់ៗ​ ដែល​ប្រជា​នេសាទ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ គួរតែ​ជៀសវាង​ការ​ធ្វើ​ដំណើរ​។​ ចំណែក​ ខេត្ដកំពត​ តាកែវ​ និង​ខេត្ដកំពង់ស្ពឺ​ អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ នឹង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​។​ ដោយឡែក​ រាជធានី​ភ្នំពេញ​ ខេត្ដ​ត្បូងឃ្មុំ​ កំពង់ចាម​ ព្រៃវែង​ ស្វាយ​រៀង​ កណ្ដាល​ កំពង់ឆ្នាំង​ អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ លាយឡំ​ជាមួយ​ខ្យល់​បក់​បោក​ក្នុង​ល្បឿន​ពី​ ៧​ ទៅ​ ៩​ ម៉ែត្រ​ ក្នុង​មួយ​វិនាទី​។​ រីឯ​បណ្ដា​ខេត្ដ​ដទៃ​ទៀត​ អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

​ក្រសួង​ធនធានទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ អំឡុង​ប៉ុន្មាន​ថ្ងៃនេះ​ ដើម្បី​បង្កា​ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​ យ៉ាងណា​ក្រសួង​ អះអាង​ខ្លួន​កំពុង​តែ​តាមដាន​យ៉ាង​យកចិត្ដ​ទុក​លើ​បាតុភូត​ធម្មជាតិ​នេះ​ ហើយ​ផ្សព្វផ្សាយ​បន្ថែម​ក្នុង​ករណី​មានការ​ប្រែប្រួល​៕​

Share

Image
Image
Image