ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានពីការធ្លាក់ភ្លៀងក្នុងរដូវរំហើយនេះចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ធ្នូ ក្នុងរាជធានីភ្នំពេញ និងខេត្ដចំនួន៥។
តាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹកដែលផ្សព្វផ្សាយនៅថ្ងៃទី ០៨ ខែ ធ្នូ នេះបញ្ជាក់ថា ព្រះរា ជាណាចក្រកម្ពុជា នៅខណៈនេះកំពុងតែទទូលរងនូវរបបខ្យល់មូសុងឦសានខ្សោយ ដែលបក់មកប៉ះលើខេត្ដមួយចំនួននឹងរាជធានីភ្នំពេញ ដែលខ្យល់មូសុងនេះគឺបក់មកពីសមុទ្រចិនខាងត្បូង។
បើយោងតាមការព្យាករណ៍អាកាសធាតុបង្ហាញថា ភ្លៀងនឹងបន្ដធ្លាក់ពីតិចទៅមធ្យមនៅរាជធានីភ្នំពេញ និងខេត្ដមួយចំនួនរួមមាន ខេត្ដព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និងខេត្ដតាកែវ។
ចំណែកសីតុណ្ហភាពនៅតាមបណ្ដាខេត្ដ និងរាជធានីអាចមាននៅក្នុងកម្រិត អប្បបរមាចាប់ពី ១៩ ទៅ ២២ អង្សាសេ និងកម្រិតអតិបរមា ចាប់ពី ២៩ ទៅ ៣២ អង្សាសេ។ ដោយឡែកសីតុណ្ហភាពនៅខេត្ដ មណ្ឌលគីរី អប្បបរមា ចាប់ពី ១៧ ទៅ ១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី ២៥ ទៅ ២៧ អង្សាសេ។
តាមរយៈសេចក្ដីជួនដំណឹងនេះក្រសួងធនធានទឹក និងឧតុនិយមក៏សូមឲ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល គប្បីកុំប្រហែស៕