en     km
en     km

ក្រសួង​ចំនួន​ ២​ រួម​គ្នា​បើក​វេទិកា​ពិភាក្សា​ស្ដី​ពី​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​អប់រំ​

Share

​ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម​ និង​ក្រសួង​អប់រំ​ នឹង​រួម​គ្នា​បង្កើត​វេទិកា​ពិភាក្សា​ស្ដី​ពី​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​អប់រំ​នៅ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ស្ថាប័ន​ទាំង​ពីរ​ ការ​បើក​វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ពី​កំណែទម្រង់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​អប់រំ​ ព្រមទាំង​បញ្ហា​ប្រឈម​នានា​ ដោយ​មានការ​ចូលរួម​ពី​សិស្ស​-​និស្សិត​ តាម​គ្រឹះស្ថានឧត្តមសិក្សា​ មន្ត្រីរាជការ​ និង​អ្នកជំនាញ​អាជីព​មក​ពី​វិស័យ​ឯកជន​ផង​ដែរ​។​

តាម​សេចក្ដីជូនដំណឹង ​លោក​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ផ្តល់​ការ​យល់​ដឹង​ពី​ការ​ធ្វើ​កំណែទម្រង់​តួនាទី​របស់​ក្រសួង​ទាំង​ពីរ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ដល់​សិស្ស​-​និស្សិត​ ព្រមទាំង​វិស័យ​ឯកជន​កម្ពុជា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​។​

វេទិកា​ដែល​នឹង​បើក​រួម​គ្នា​ដោយ​រដ្ឋមន្ត្រីក្រសួង​ទាំង​ពី​នេះ​ ចាប់ពី​ម៉ោង​ ០៨:៣០​ នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ (​សាលា​តិច​ណូ​)​។​ កិច្ច​ពិភាក្សា​វេទិកា​នោះ​ អ្នកសម្របសម្រួល​ នឹង​បញ្ជូន​សំណួរ​ដែល​សួរ​ភ្លាម​ពី​អ្នកចូលរួម​ដោយ​ផ្ទាល់​ និង​មិន​ផ្ទាល់​តាម​រយៈ​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ទៅ​កាន់​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​ ដើម្បី​ធ្វើការ​ឆ្លើយ​តប​។​

​អ្នក​ដែល​មាន​បំណង​ចូល​កម្មវិធី​នេះ​ រួសរាន់​ចុះ​ឈ្មោះ​តាម​រយៈ​ទំព័រ​ Everbrite​ (https://www.eventbrite.com/e/22535521351)​  ឬ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងពាណិជ្ជកម្ម​  www.facebook.com/moc.gov.kh​ ៕

twoministers

Share

Image
Image
Image