en     km
en     km

ក្រសួង​គ្រោង​ជួសជុល​ផ្លូវជាតិ​លេខ​៤៨​ខេត្តកោះកុង​ខូចខាត​ដោ​សារ​ទឹកជំនន់​

Share

ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​គ្រោង​នឹង​ជួស​ជួល​កំណាត់​ផ្លូវជាតិលេខ​ ៤៨ ​ឡើង​វិញ​ក្រោយ​រង​ការ​ខូចខាត​ជាង ​៣០​ គីឡូម៉ែត្រ​ដោយសារ​ទឹកជំនន់​។​គម្រោង​ជួសជុល​ផ្លូវជាតិ​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៧៥​ លាន​ដុល្លារ​។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤៨ រងការខូចខាតដោយទឹកជំនន់។ រូបភាព៖ ក្រសួងសាធារណការ

​ទឹកជំនន់​នៅ​ខេត្តកោះកុង​នៅ​ពេល​កន្លង​មក​បណ្តាល​ឱ្យ​ផ្លូវជាតិ​លេខ​៤៨​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​
​ករណី​នេះ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ដោយ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់​ ដើម្បី​ជួសជុល​ស្តារ​ឡើង​វិញ​។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ឱ្យ​ដឹង​ថា​ ផ្លូវជាតិ​លេខ​៤៨​ ចាប់ពី​ស្រុកស្រែ​អំពិល​រហូត​ដល់ទី​រួម​ខេត្តកោះកុង​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ជាង​ ៣៥​ គីឡូម៉ែត្រ​ ស្មើនឹង​ជាង​២២​ភាគរយ​ ដែល​ក្រសួង​ត្រូវការ​ជួល​ជុល​ជា​បន្ទាន់​។​

​លោក​រដ្ឋមន្ត្រី​ បញ្ជាក់​ថា​ គម្រោង​ជួសជុល​ផ្លូវជាតិ​នេះ​ នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៧៥​ លាន​ ដុល្លារ​ដែល​មាន​ប្រវែង​សរុប​ជិត​ ១៦០​ គីឡូម៉ែត្រ​។​ ប៉ុន្តែ​ផ្លូវ​នេះ​ក្រុមការងារ​ក្រសួង​កំពុង​ដំណើរការ​ជួសជុល​ជា​ បណ្តោះអាសន្ន​ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​ ហើយ​ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ជួសជុល​ជា​ផ្លូវការ​នៅ​ពេល​ឆាប់ៗ​នេះ​។​

លោក​ ស៊ុន​ ចាន់​ថុ​ល​៖ «កូរ៉េគាត់ឱ្យប្រាក់កម្ចីប្រហែល៦៧លានដុល្លារសហរដ្ឋអាមេរិក ហើយថវិកាជាតិយើងបន្ថែម ៨ លានថែមទៀត ដូច្នេះប្រហែលជា ៧៥ ទៅ៧៦ លានដុល្លារ ដើម្បីយកមកស្តារផ្លូវនេះទំាងស្រុងតែម្តង។យើងកំពុងតែរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនបច្ចេកទេស ដើម្បីរៀបចំសៀវភៅដេញថ្លៃតាមលក្ខណទេសរបស់គេ។ឥឡូវនេះ យើងជួសជុលបណ្តោះអាសន្នសិន»។ 

​លោក​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ បន្ថែម​ថា​ គម្រោង​ជួសជុល​ផ្លូវជាតិ​ ៤៨​ នេះ​ រាជរដ្ឋាភិបាល​ទទួល​បាន​កម្ចី​ប្រមាណ​ ៦៧​ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ និង​ថវិការ​បដិភាគ​ប្រមាណ​ ៨​ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​៕

Share

Image
Image
Image