en     km
en     km

ក្រសួង​កិច្ចការ​នារី​ និង​UN​ women​ បង្ហាញ​ពី​ការ​ទប់ស្កាត់​ហិង្សា​លើ​ស្ដ្រី​ចំនួន​បី​យុទ្ធសាស្ត្រ​ថ្មី​ទៀត​

Share

​ភ្នំពេញ​៖​ ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ UN​ women​  បាន​ដាក់​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ដំណា ក់កាល​ថ្មី​ទៀត​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រព្រឹត្ដ​ហិង្សា​ទៅ​លើ​ស្ដ្រី​ ។​ ការ​ធ្វើ​បទ​បង្ហាញ​នេះ​គឺ​ធ្វើ​ឡើង​តាម​រយៈ​កិច្ចប្រ ជុំ​កាលពី​ថ្ងៃ​ពុធ​ ទី​១៤​ ធ្នូ​រៀបចំ​ដោយ​ក្រសួង​កិច្ចការ​នារី​ សហការ​ជាមួយ​ UN​ women​។​

លោកស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី
លោកស្រី កេត ម៉ារឌី ប្រធាននាយកដ្ឋានកិច្ចការពារផ្លូវច្បាប់ ក្រសួងកិច្ចការនារី
​តាម​ឯកសារ​ពាក់ព័ន្ធ​ ការ​ទប់ស្កាត់​កម្រិត​បឋម​គឺ​ផ្ដោត​ទៅ​លើ​ការ​ ទប់ស្កាត់​អំពើ​ហិង្សា​មុន​ពេល​ដែល​វា​កើតឡើង​ ហើយ​ក្នុង​នោះ​មាន​ទាំង​យុទ្ធសាស្ដ្រ​អប់រំ​ លើ​ប្រជាជន​ទាំងមូល​ផង​ដែរ​។​

​ដោយឡែក​ការ​ទប់ស្កាត់​កម្រិត​ទី​ពីរ​ ឬ​គេ​ហៅ​ថា​អន្ដរាគមន៍​ទាន់​ពេលវេលា​ គឺ​ផ្ដោត​លើ​បុគ្គល​ ឬ​ក្រុម​ប្រជាជន​ដែល​បង្ហាញ​សញ្ញា​ថា​ មាន​ឥរិយាបថ​រង​ហិង្សា​ ឬ​ក្លាយជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ ឬ​អ្នក​ដែល​ងាយ​មាន​ឥរិយាបថ​ហិង្សា​។​ ការ​ទប់ស្កាត់​កម្រិត​ទី​ពីរ​នេះ​ គឺ​យកចិត្ដទុកដាក់​លើ​ជន​រង​គ្រោះ​ ដោយ​សំដៅ​ដោះស្រាយ​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​ពី​បុរស​ និង​ការពារ​ជន​រង​គ្រោះ​មិន​ឲ្យ​ទទួល​រង​គ្រោះ​សា​ជា​ថ្មី​ម្ដងទៀត​។​ បន្ថែម​ពី​នេះ​ក៏​ជា​ការ​ផ្ដោត​លើ​ការ​ទប់ស្កាត់​ជនល្មើស​ មិន​ឲ្យ​មានការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ជា​ថ្មី​ និង​មិន​ឲ្យ​អំពើ​ហិង្សា​រីក​ធំ​ជាង​មុន​។​

​ចំណែក​ការ​ទប់ស្កាត់​កម្រិត​ទី​បី​ គឺ​សំដៅ​ដល់​ការ​ឆ្លើយ​តប​ដែល​ត្រូវធ្វើ​ឡើង​ក្រោយ​ពេល​អំពើ​ហិង្សា​បាន​កើតឡើង​ ក្នុង​គោលបំណង​កាត់​បន្ថយ​ផលវិបាក​និង​ផល​ប៉ះពាល់​ដោយ​អំពើ​ហិង្សា​ និង​បង្ការ​មិន​ឲ្យ​ហិង្សា​ដែល​ប្រព្រឹត្ដ​ដោយ​បុរស​កើតឡើង​សា​ជា​ថ្មី​ទៅ​លើ​ស្ដ្រី​។​ ជាង​នេះ​ការ​ទប់ស្កាត់​កម្រិត​ទី​បី​នេះ​ក៏​មាន​គោលបំណង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​រយៈពេល​វែង​នៃ​អំពើ​ហិង្សា​ និង​បង្ការ​មិន​ឲ្យ​មាន ការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​ជា​ថ្មី​ ហើយ​ជា​ពិសេស​គឺ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​ដាច់ខាត​មិន​ឲ្យ​មាន​អំពើ​ហិង្សា​រីក​ធំ​ជាង​មុន​។​

​សូម​ជម្រាប​ថា​ កិច្ច​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ UN​ women​ លើក​ទី​១៥​ នៃ​ក្រុមការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​ យេ​ន​ឌ័​រ​ លើ​ប្រធានបទ​ស្ដី​ពី​ស្ថានភាព​នៃ​ការ​អនុវត្ដ​ផែនការ​សកម្មភាព​ជាតិ​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ដោយ​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ការ​ការ ពារ​ផ្នែក​ច្បាប់​នឹង​សេវាកម្ម​ពហុ​វិស័យ​នេះ​គឺ​សមាសភាព​អ្នកចូលរួម​មក​ពី​ ក្រសួង​កិច្ចការ​នារី​ ក្រសួង​អប់រំ​ ក្រសួងរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ក្រសួងសុខាភិបាល​ ក្រសួង​សង្គមកិច្ច​ អង្គការ​ UN​ women​ អង្គការ​ GIZ​ និង​អង្គការ​ Unicef៕

Share

Image
Image
Image