en     km
en     km

ក្រសួង​កិច្ចការ​នារី​ សហការ​ជាមួយ​ UN​ women​ បង្ហាញ​ពី​យុទ្ធសាស្ត្រ​ទប់​ស្ដា​ត់​អំពើ​ហិង្សា​លើ​ស្ដ្រី​

Share

ភ្នំពេញ​៖​ ក្រសួង​កិច្ចការ​នារី​សហការ​ជាមួយ​ UN​ women​ រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៥​ នៃ​ក្រុមការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ទាក់ទង​នឹង​ យេ​ន​ឌ័​រ​ លើ​ប្រធានបទ​ស្ដី​ពី​ស្ថានភាព​នៃ​ការ​អនុវត្ដ​ផែនការ​សកម្មភាព​ជាតិ​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ដោយ​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ការ​ការពារ​ផ្នែក​ច្បាប់​នឹង​សេវាកម្ម​ពហុ​វិស័យ​។​

តំណាងក្រសួងកិច្ចការនារី និងតំណាង UN Women
លោកស្រី រ៉ូបីន តំណាងអង្គការ GIZ

​កិច្ច​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ទី​១៤​ធ្នូ​នេះ​ នៅ​សណ្ឋាគារ​ សាន់​វេ​ រាជធានី​ភ្នំពេញ​ ដែល​មាន​សមាសភាព​អ្នកចូលរួម​មក​ពី​ក្រសួង​កិច្ចការ​នារី​ ក្រសួង​អប់រំ​ ក្រសួងរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ក្រសួងសុខាភិបាល​ ក្រសួង​សង្គមកិច្ច​ អង្គការ​ UN​ women​ អង្គការ​ GIZ​ និង​អង្គការ​ Unicef​។​

លោកស្រី រ៉ូបីន តំណាងអង្គការ GIZ
លោកស្រី រ៉ូបីន តំណាងអង្គការ GIZ
​ក្នុង​កិច្ចប្រជុំ​នេះ​ក្រសួង​កិច្ចការ​នារី​ក៏​បាន​ដាក់​បង្ហាញ​នូវ​យុទ្ធសាស្ដ្រ​ទប់ស្កាត់​បឋម​ និង​ទប់ស្កាត់​កម្រិត​ទី​ពីរ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្រី​នៅ​កម្ពុជា​។​ យុទ្ធសាស្ដ្រ​នេះ​ ផ្អែក​តាម​លទ្ធផល​ការ​វាយតម្លៃ​រហ័ស​របស់​ UN​ women​ លើ​សមត្ថភាព​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ក្នុង​ការ​ទប់ស្កាត់​ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្រី​ដែល​អនុវត្ត​តាម​បទ​បង្ហាញ​របស់​ទីប្រឹក្សា​អន្ដរជាតិ​ Angela​ Ison​ កាលពី​ថ្ងៃ​ទី​ ៧​ ដល់​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​  ២០១៥​ និង​ពី​ថ្ងៃ​ទី​ ១១​ ដល់​ថ្ងៃ​ទី​ ១៥​ ខែ​ មក​រា​ ឆ្នាំ​ ២០១៦​។​​ផែនការ​យុទ្ធសាស្ដ្រ​ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នេះ​គឺ​មាន​គោលបំណង​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ករណី​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្រី​ដោយ​ផ្ដោត​ការ​យកចិត្ដទុកដាក់​លើ​តួអង្គ​ និង​បរិបទ​សំខាន់ៗ​សំដៅ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​។​ យុទ្ធសាស្ដ្រ​នេះ​ក៏​ផ្ដោត​ការ​យកចិត្ដទុកដាក់​ផង​ដែរ​ទៅ​លើ​ការ​ង្កើ​ន​សមធម៌​យេ​ន​ឌ័​រ​ ក្នុង​ការ​អនុវត្ដ​ផ្នត់គំនិត​ និង​បរិយាកាស​សង្គម​នៅ​តាម​សហគមន៍​ និង​កន្លែងធ្វើការ​ ជា​ពិសេស​ក្នុង​ចំណោម​បុរស​និង​ក្មេង​ប្រុស​។

​ជាង​នេះ​តាម​រយៈ​បទ​បង្ហាញ​ក៏​សង្កត់ធ្ងន់​ផង​ដែរ​ថា​ យុទ្ធសាស្ដ្រ​នេះ​ក៏​លើ​កម្ពស់​សុវត្ថិភាព​ និង​ទាមទារ​ឲ្យ​មាន​បរិយាកាស​គ្មាន​ការ​បៀតបៀន​នៅ​តាម​កន្លែងធ្វើការ​ និង​សហគមន៍​ គឺ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​ប្រើប្រាស់​ផ្នត់គំនិត​យេ​ឌ័​រ​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដើម្បី​ជំរុញ​ការ​ចូលរួម​ពី​បុរស​ និង​ក្មេង​ប្រុស​ដើម្បី​លុប​បំបាត់​អាកប្បកិរិយា​បទដ្ឋាន​ និង​ការ​អនុវត្ដ​ ដែល​នាំ​ឲ្យ​បុរស​ត្រួតត្រា​ និង​ប្រើ​អំណាច​លើ​ស្ដ្រី​។​ បន្ថែម​ពី​នេះ​គឺ​ជំរុញ​ផង​ដែរ​ឲ្យ​ក្រុម​បុរស​កុំ​ទទួលយក​ការ​ប្រើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្រី​ ហើយ​កុំ​ចាត់​ទុក​អំពើ​ហិង្សា​លើ​ស្ដ្រី​ថា​ ជា​រឿង​ធម្មតា​បន្ដ​ទៀត​៕

Share

Image
Image
Image