en     km
en     km

ក្រសួង​ការងារ​ព្រមាន​ចាត់វិធានការ​លើ​ភ្នាក់ងារ​នាំ​ពលករ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​

Share

cover-Ministry-of-Labour-&-Vocational-Training
ភ្នំពេញ៖  ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ព្រមាន​ចាត់វិធានការ​ ចំពោះ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​ណា​ ដែល​មិន​គោរព​ច្បាប់​ស្តី​ពី​ការងារ​។​

​យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​រៈ​កាលពី​ថ្ងៃ​ទី​២០​ បាន​អង្កេត​ឃើញ​ថា​ ភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ ដែល​ជា​គ្រឹះស្ថាន​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​មិន​ទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ​នៅឡើយ​ ទាក់​ទង់​ទៅ​នឹង​បែបបទ​ស្តី​ពី​សហគ្រាស​ គ្រឹះស្ថាន​ និង​នីតិវិធី​ ក្នុង​ការ​ជ្រើសរើស​ បញ្ជូន​ និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​។​

សេចក្តីណែនាំ​នេះ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រើនរំឭក​ដល់ទី​ភ្នាក់ងារ​ទាំងនោះ​ ត្រូវ​អនុវត្ត​តាម​ និង​រៀបចំ​ឱ្យ​មាន​ទីចាត់ការ​ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ច្បាស់លាស់​ មាន​បុគ្គលិក​បម្រើ​ការងារ​ មាន​សម្ភារៈ​ការិយាល័យ​ មធ្យោបាយ​ទំនាក់ទំនង​ និង​ដឹក​ជញ្ជូន​គ្រប់គ្រាន់​។​

លើស​ពី​នេះ​ទៀត​ ក្រសួង​ការងារ​បាន​ណែនាំ​ ឱ្យ​ភ្នាក់ងារ​នាំ​ពលករ​ទៅ​ក្រៅប្រទេស​ទាំងនោះ​ ត្រូវ​រៀបចំ​ឱ្យ​មាន​មជ្ឈមណ្ឌល​ណែនាំ​តម្រង់​ទិស​ទំហំ​សម​ស្រប​ មាន​អគារ​គ្រប់គ្រាន់​សម្រាប់​ការងារ​បំប៉ន​មុខ​ជំនាញ​ មាន​កន្លែង​ស្នាក់​នៅ​ ធានា​បាន​នូវ​សុខភាព​អនាម័យ​ ហូប​ចុក​របស់​ពលករ​ និង​សុវត្ថិភាព​។​

​បើ​តាម​សេចក្តីណែនាំ​ដដែល​បាន​អំពាវនាវ​ដល់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ត្រូវ​មានការ​​អនុញ្ញាត​ពី​ក្រសួង​ការងារ​ រាល់​សកម្មភាព​ផ្សព្វផ្សាយ​សាធារណៈ​ជ្រើសរើស​ពលករ​ខ្មែរ​។​ ​ប្រសិនបើ​ភ្នាក់ងារ​ទាំងនោះ​ មិន​គោរព​ និង​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ទេ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឹង​ម៉ាត់​ តាម​នីតិវិធី​នៃ​ច្បាប់​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​តទៅ​៕ministry of Labour's ... on 22.1.16

Share

Image
Image
Image