en     km
en     km

ក្រសួង​ការងារ​និង​សមាគម​ជប៉ុន​ចុះ​ព្រមព្រៀង​បញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន​

Share

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។​ កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ពុធ​ ទី​ ៣​ តុលា​នេះ​ដោយ​លោក​អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​លោ​កក​ Fumio​ Yamada​ ប្រធាន​អង្គការ​ជប៉ុន​(JCIA)​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូនកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅប្រទេសជប៉ុន។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅថ្ងៃ ពុធ ទី ៣ តុលា ឆ្នំា ២០១៨។រូបភាព៖ ធូ វិរៈ 



​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​ក្នុង​ជំនួប​ព្រឹក​មិ​ញ​ថា​ អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(JCIA)​ បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ក្នុង​មជ្ឈមណ្ឌល​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ ដើម្បី​បញ្ជូន​ទៅ​ធ្វើការ​នៅ​ជប៉ុន​។​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ជន​ពិការ​ អង្គការ​ជប៉ុន​ក៏​ជួយ​បណ្តុះបណ្តាល​ជំនាញ​មួយ​ចំនួន​ផង​ដែរ​ តែ​សម្រាប់​បម្រើ​ការងារ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖ «​ការ​បណ្តុះបណ្តាល​នេះ​គឺ​ការ​បណ្តុះបណ្តាល​នៅ​នឹង​កន្លែង​ផង​ហើយនឹង​ការ​បណ្តុះបណ្តាល​កម្មសិក្សាការី​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ផង​។​កន្លង​មក​អង្គការ​(JCIA)​បាន​ធ្វើ​កម្មវិធី​បណ្តុះបណ្តាល​និង​បញ្ជូន​បាន​២​ឆ្នាំ​ហើយ​។​ ខ្ញុំ​សុំ​យក​ឱកាស​ជម្រាប​ដែរ​ថា​ឥឡូវ​មក​ដល់​ពេល​នេះ​ កម្មសិក្សាការី​កម្ពុជា​របស់​យើង​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​៨០៦០​នាក់​ហើយ​គឺ​ចំនួន​នេះ​គឺ​បាន​កើនឡើង​បើ​ប្រៀបធៀប​ឆ្នាំ​មុនៗ​ ហើយ​សង្ឃឹមថា​ ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​បន្ត​បញ្ជូន​បន្ថែម​ទៀត​»​។​

​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ផ្តល់​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ ថែទាំ​មនុស្ស​ចាស់​ ឧស្សាហកម្ម​ កសិកម្ម​ សំណង់​ នេសាទ​ កែ​ច្នៃ​ចំណីអាហារ​ កាត់ដេរ​ និង​គ្រឿងយន្ត​ជាដើម​។​

​លោក​ Fumio​ Yamada​ ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​(JCIA)​ មាន​ប្រសាសន៍​ថា​ អនុស្សា​រណៈ​យោគយល់​គ្នា​នេះ​មាន​រយៈពេល​ ៥​ ឆ្នាំ​។​ លោក​ Yamada​ ពន្យល់​ថា​ មជ្ឈមណ្ឌល​ជប៉ុន​នៅ​កម្ពុជា​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ជន​ពិការ​ និង​កម្មសិក្សាការី​មាន​កាយសម្បទា​គ្រប់គ្រាន់​ ដើម្បី​បញ្ជូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្នុង​មួយ​អាណត្តិ​រយៈ​ ពេល​ ៣​ ឆ្នាំ​។​

​លោក​ Fumio​ Yamada៖ «​ចំពោះ​អនុស្សា​រណៈ​មាន​រយៈពេល​ ឆ្នាំ​ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​ មជ្ឈមណ្ឌល​ធ្វើការ​បណ្តុះបណ្តាល​ទៅ​លើ​ជន​ពិការ​ឱ្យ​ចេះ​ភាសា​ជប៉ុន​ ទី​២​យើង​អាច​ឱ្យ​គាត់​ជា​ជន​ពិការ​រៀន​ជំនាញ​ជួសជុល​ម៉ូតូ​ ក៏​ដូច​ជា​ជំនាញ​ដេរ​ បន្ទាប់​មក​យើង​នឹង​បញ្ជូន​កម្មសិក្សា​ដែល​មាន​គាត់​មាន​កាយសម្បទា​គ្រប់គ្រាន់​ទៅ​ធ្វើការ​សិក្សា​នៅ​ជប៉ុន​រយៈពេល​៣​ឆ្នាំ​។​អ​ញ្ចឹ​ង​រយៈពេល​៣​ ដែល​គាត់​ទទួល​បានការ​បណ្តុះបណ្តាល​នូវ​ជា​ជំនាញ​កម្មសិក្សាការី​ គាត់​នឹង​មានចំណេះ​ ដើម្បី​ជួយ​បំពេញ​នៅ​ក្នុង​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​»​។​

​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​ ១៩៩៦​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ ២៣​ ឆ្នាំ​ មក​ហើយ​។​ អង្គការ​នេះ​បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​លើ​ជន​ពិការ​កម្ពុជា​ប្រមាណ​ ៣០០០​នាក់​ លើ​ជំនាញ​ ភាសា​ជប៉ុន​ ជួសជុល​ម៉ូតូ​ និង​កាត់ដេរ​ ហើយ​អង្គការ​នេះ​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ម​ប្រើ​ការងារ​នៅ​ជប៉ុន​បាន​ចំនួន​ ៥០​ នាក់​នៅ​ឆ្នាំ​នេះ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ពលករ​ខ្មែរ​ប្រហែល​ ១​លាន​ ២​ សែន​ នាក់​ដែល​បម្រើ​ការងារ​នៅ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ ហុងកុង​ សឹ​ង្ហ​បុរី​ ថៃ​ ម៉ា​ឡេ​ស៊ី​ បាន​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​ជា​មធ្យម​ ២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​។​

​បើ​តាម​ក្រសួង​កា​ងារ​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ចំនួន​៩០​ និង​អង្គការ​ចំនួន​២​ ដែល​ក្រសួង​ទទួលស្គាល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឱ្យធ្វើ​ការ​ជ្រើសរើស​ បណ្តុះបណ្តាល​ បញ្ជូន​ និង​គ្រប់គ្រង​កម្មសិក្សាការី​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​ ក្រសួង​ការងារ​ចាប់ផ្តើម​ឱ្យ​មានការ​បញ្ជូន​កម្មសិក្សាការី​ទៅ​ជប៉ុន​នៅ​ឆ្នាំ​ ២០០៧​។​ គិត​មក​ដល់​ពេល​នេះ​កម្ម​សិ​ក្ស​ការី​កំពុង​បម្រើ​ការងារ​នៅ​ជប៉ុន​មាន​ ចំនួន​ ៨០៦៥​ នាក់​ ក្នុង​នោះ​ ៤០០០​នាក់​ កម្មសិក្សាការី​ជាស​ស្ដ្រី​៕

Share

Image
Image
Image