en     km
en     km

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រមូលចំណូលបានជិត៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧

Share

(ភ្នំពេញ)៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងឆ្នាំ ២០១៧កន្លងទៅនេះ ខ្លួនបានប្រមូលចំណូលចូលរដ្ឋបាន ១៩,៣ទ្រីលានរៀល ជិត ៥ពាន់លានដុលា្លរអាមេរិក ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងស្ដីពីលទ្ធផលនៃកិច្ចប្រជុំត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ដថវិកប្រចាំឆ្នាំ ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលបញ្ជាក់ថា ការអនុវត្តចំណូលរបស់ក្រសួង សម្រេចបានលទ្ធផលល្អ ដោយអង្គភាពក្រោមឱវាទក្រសួងប្រមូលបានប្រមាណ ១៩,៣ ទ្រីលានរៀល ស្មើនឹង ១០៦,១ % នៃច្បាប់ ក្នុងនោះ ចំណូលសារពើពន្ធ ប្រមូលបានលើសច្បាប់ ៨,៤% ចំណូលមិនមែនសារពើពន្ធ ប្រមូលបានលើសច្បាប់ ៨,១ % និងចំណូលមូលធនសម្រេចបានប្រមាណ ៩៩,៧% នៃច្បាប់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឱ្យដឹងបន្ដថា ការអនុវត្តចំណាយតាមអង្គភាពថវិកាភាគច្រើន​បានល្អជាងឆ្នាំ២០១៦ ដោយការអនុវត្តកាន់តែខិតជិតឥណទានច្បាប់លើកលែងតែករណីដែលមាការបន្ថែមឥណទានថវិកា តាមការសម្រេចរបស់រាជរដ្ឋាភិបាល ជាពិសេសលើ អន្ដរាគមន៍របស់រដ្ឋ លើការជំរុញផលិតកម្ម និងទីផ្សារស្រូវអង្ករ៕

Share

Image
Image
Image