en     km
en     km

ក្រសួងសុខាភិបាល​ ប្រកាស​ឱ្យ​វេជ្ជបណ្ឌិត​ឯកទេស​ធ្វើ​បច្ចុប្បន្នភាព​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​

Share

cover-Ministry-of-Health-&-Mam-Bunheng
​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​វេជ្ជបណ្ឌិត​ឯកទេស​ និង​បណ្ឌិត​សិក្សា​ក្នុង​វិស័យ​សុខាភិបាល​ ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ឱ្យ​បាន​រួសរាន់​ ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​ដល់​ ថ្ងៃ​ឈប់​ទទួល​ពាក្យ​ ថ្ងៃ​២៣​ មិ​នា​។​

សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដូចនេះ​កាលពី​ថ្ងៃ​ម្សិលមិញ​ ក្នុង​ពិធី​សន្និបាត​ បូក​សរុប​ការងារ​ របស់​ក្រសួងសុខាភិបាល​។​

​សេចក្តីជូនដំណឹង​របស់​ស្ថាប័ន​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ ការ​សុំ​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​នេះ​ វេជ្ជបណ្ឌិត​ឯកទេស​ និង​បណ្ឌិត​សិក្សា​ក្នុង​វិស័យ​សុខាភិបាល​ត្រូវ​បំពេញ​ពាក្យសុំ​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក​នៃ​ក្រសួងសុខាភិបាល​រៀង​រាល់​ម៉ោង​ធ្វើការ​។​

តាម​សេចក្ដីជូនដំណឹង​ គ្រូពេទ្យ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ និង​សញ្ញាបត្រ​ថតចម្លង​ត្រឹមត្រូវ​ មក​ដាក់​នៅ​នាយកដ្ឋាន​គ្រប់គ្រង​បុគ្គលិក​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​ ២០១៦​ ជា​កំណត់​។​

នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ម្សិលមិញ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ធនធានមនុស្ស​ គឺជា​ការ​ចាំបាច់​បំផុត​នៅ​ពេល​ ប្រទេស​មួយ​ត្រូវការ​ ដែល​បញ្ហា​នេះ​ចាំបាច់​ត្រូវ​បន្ត​ទុក​គ្រូពេទ្យ​ឯកទេស​ដែល​ចូល​និវត្តន៍​បន្ត​និរន្តរភាព​ការងារ​របស់​ពួក​គេ​ទៅ​តាម​ជំនាញ​ ។​ សម្ដេច​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល​រៀបចំ​គ្រូពេទ្យ​ទាំងនោះ​ ក្នុង​ក្រប​ខណ្ឌ​ក្នុង​មុខងារ​នយោបាយ​ ហើយ​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​។​

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា​៖​ «​គ្រូពេទ្យ​ឯកទេស​ដែល​ចូល​និវត្តន៍​តែងតាំង​ក្នុង​មុខងារ​នយោបាយ​ ប៉ុន្តែ​ឱ្យទៅ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​។​ ដូច្នេះ​យើង​មិន​ខ្សោះ​ឈាម​ ប្រឹង​បណ្តុះបណ្តាល​មក​ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ចូល​និវត្តន៍​អស់​ ប្រឹង​បណ្តុះបណ្តាល​មក​ចូល​ក្រប​ខណ្ឌ​មិន​បាន​ដោយសារ​លក្ខខណ្ឌ​អាយុ​។​ អាហ្នឹង​ យើង​ជា​អ្នក​សរសេរ​តើ​ ហើយ​បើ​យើង​អ្នក​សរសេរ​យើង​អាច​កែ​វា​បាន​តើ​ កុំ​ខ្វល់​ពេក​ អាហ្នឹង​បាន​ថា​អន្ទង់​វែង​ឆ្នាំង​វែង​មែន​»​។​

សូម​បញ្ជាក់​ថា​ ការ​ទទួលស្គាល់​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ក្នុង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមេសា​ ខាង​មុខ​នេះ​តទៅ​ ព្រមទាំង​បញ្ចូល​គ្រូពេទ្យ​ឯកទេស​ទៅ​ក្នុង​ក្រម​ខណ្ឌ​មន្ត្រី​នយោបាយ​ នៅ​ពេល​ដល់​អាយុ​ចូល​និវត្តន៍​ (៦០​ឆ្នាំ​)​ ដើម្បី​យក​ទៅ​បម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​៕

ministry-of-health's-Sh=or-Chor-Nor

Share

Image
Image
Image