en     km
en     km

ក្រសួងយុត្ដិធម៌ដាស់តឿនអ្នកប្រើប្រាស់បណ្ដាញសង្គមប្រុងប្រយ័ត្នការផ្សព្វផ្សាយព័ត៌មានមិនពិត

Share

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្ដិធម៌ដាស់តឿនដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយព័ត៌មានដែលអាចធ្វើឱ្យមានការភ័ន្ដច្រឡំ ឬបង្កនូវភាពចលាចលក្នុងសង្គម។

លោក គឹម សន្ដិភាព
លោក គឹម សន្ដិភាព

ការក្រែនរំលឹករបស់លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌ដូចនេះ នៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី ៣០ ខែក្កដា ឆ្នាំ២០១៧នេះ។

នៅក្នុងខ្លឹមសារហ្វេសប៊ុករបស់លោក គឹម សន្ដិភាព បានបញ្ជាក់ដូចនេះ ៖ « សូមជម្រាបជូនបងប្អូនប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ មេត្តាមានការប្រុងប្រយ័ត្នក្នុងការផ្សព្វផ្សាយ ឬផ្សព្វផ្សាយបន្ត នូវព័ត៌មាននានា ជាពិសេសព័ត៌មានដែលគ្រាន់តែជាពាក្យច ចាមអារ៉ាម គ្មានប្រភពច្បាស់លាស់ ដែលអាចបង្កអោយមានការភ័ន្តច្រលំ ឬបង្កនូវភាពចលាចលក្នុងសង្គមជាយថាហេតុ! »។

ជាមួយគ្នានេះ លោក គឹម សន្ដិភាព បានបញ្ជាក់ទៀតថា ចំពោះអ្នកផ្សព្វផ្សាយព័ត៌មាន គឺ ចង់មិនចង់ត្រូវជាប់ជំពាក់និងការទទួលខុសត្រូវ ទៅតាមផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយរបស់ខ្លួន នៅពេលដែលធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានដែលនាំអោយមានការភ័ន្ដច្រឡំ ឬបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។

ការលើកឡើងរបស់លោក គឹម សន្ដិភាព ស្របពេលដែលមានព័ត៌មានស្ដីពីការបាត់ក្មេង និងករណីក្មេងត្រូវគេចាប់វះយកក្រលៀនលេចឡើងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ៕

 

Share

Image
Image
Image