en     km
en     km

ក្រសួងមហាផ្ទៃ​ផ្តល់​រង្វាន់​ជូន​មន្ត្រី​កងក​ម្លាំង​ប្រដាប់​អាវុធ​បំពេញភារកិច្ច​បាន​ល្អ​

Share

cover-Ministry-of-Interior-&-Sor-Kheng
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ផ្តល់​រង្វាន់​ជូន​មន្ត្រី​​កងកម្លាំងប្រដាប់អាវុធ​ដែល​បង្ក្រាប​បទល្មើស​នៅ​តាម​មូលដ្ឋាន​ខ្លួន​កន្លង​មក​ចំនួន​ ២៧០​ លាន​រៀល​។​

​យោង​លិខិត​របស់​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ញើ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ នេ​ត​ សា​វឿ​ន​ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ លោក​ សៅ​ សុខា​ កាល​ថ្ងៃ​ទី​ ២៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​ខ្លឹមសារ​ថា​ សម្ដេច​បាន​សង្កេត​ឃើញ​ថា​ កងកម្លាំងប្រដាប់អាវុធ​ ដែល​មាន​កម្លាំង​នគរបាល​ជាតិ​ និង​កងរាជអាវុធហត្ថ​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​មុខសញ្ញា​តូច​ធំ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ គឺ​នៅ​រាជធានី​ភ្នំពេញ​ បាត់ដំបង​  កំពង់ធំ​  និង​ពោធិ៍សាត់​។​

លិខិត​បន្ត​ថា​ ក្រសួង​ផ្តល់​រង្វាន់​ជា​ថវិកា​ដល់​ថ្នាក់ដឹកនាំ​ និង​កងកម្លាំងប្រដាប់អាវុធ​ ក្នុង​នោះ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ទទួល​បាន​ចំនួន​ ៨០​ លាន​រៀល​ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​ ៤០​ លាន​រៀល​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​ ៤០​ លាន​រៀល​ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ចំនួន​ ៤០​ លាន​រៀល​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ចំនួន​ ៤០​ លាន​រៀល​ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ចំនួន​ ៣០​ លាន​រៀល​។​

លិខិតបញ្ជាក់​ថា​ ការ​ផ្តល់​រង្វាន់​នេះ​ជា​ការ​លើកទឹកចិត្ត​ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រាជ​កងកម្លាំងប្រដាប់អាវុធ​ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ ក្នុង​ការ​ថែរក្សា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​៕​

Share

Image
Image
Image