en     km
en     km

ក្រសួងមហាផ្ទៃ៖​ ៣ ខែដើមឆ្នាំ​ ២០១៩ ដកហូតឯកសារមិនប្រក្រតីបានជាង ៧ ម៉ឺននាក់

Share

ភ្នំពេញ៖ យុទ្ធនាការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីពីគ្រួសារជនបរទេសអន្តោប្រវេសន្តរយៈពេលបីខែដើមឆ្នាំ២០១៩ នេះ បានចំនួនសរុបជាង ២ម៉ឺនគ្រួសារ គិតជាចំនួនមនុស្សមានប្រហែល ៧ម៉ឺននាក់។

នេះបើយោងតាមរបាយការណ៍នៃកិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការងារទទួលពាក្យសុំជាជនបរទេសអន្តោរប្រវេសន្ត រយៈពេល៣ខែ និងលើកទិសដៅការងារសម្រាប់រយៈពេល ៣ ខែចុងក្រោយ ដែលគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានបង្ហោះនៅថ្ងៃនេះ។​

យោងតាមរបាយការណ៍នៃកិច្ចប្រជុំនេះឱ្យដឹងថា ការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី រហូតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ បានចំនួន៣,៥ពាន់ឯកសារ ពីគ្រួសារជនបរទេសអន្តោប្រវេសន្តសរុបចំនួន ២ ម៉ឺនគ្រួសារ។  ក្នុងនោះគិតជាចំនួនមនុស្សមាន ៧ម៉ឺននាក់ ស្រីជាង ២ ម៉ឺននាក់។

កិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការងារទទួលពាក្យសុំជាជនបរទេសអន្តោរប្រវេសន្ត រយៈពេល៣ខែ និងលើកទិសដៅការងារសម្រាប់រយៈពេល ៣ ខែចុងក្រោយ នៅថ្ងៃនេះ។រូបភាព អគ្គស្នងការនគរបាលជាតិ។

 

ទាក់ទងប្រភេទឯកសារដែលបានដកហូតវិញ រួមមាន៖ សៀវភៅស្នាក់នៅ១,៤ពាន់ក្បាល, សៀវភៅគ្រួសារជាង ២ពាន់ក្បាល, សំបុត្រកំណើតខ្មែរជាង ១ម៉ឺនច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ៣៦៣ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៥,៧៥២ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ ៣២៦ក្បាល ដែលដកហូតបានពីក្នុងបញ្ជីឧបសម្ព័ន្ធមានវាយត្រាក្រសួងមហាផ្ទៃ។

រីឯការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តវិញ ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍មានចំនួនជាង ១១ម៉ឺននាក់  ស្រីជាង៥ម៉ឺននាក់ សរុបជាងគ្រួសារមានជាង ៣,៥ពាន់គ្រួសារ ។

ជនបរទេសអន្តោប្រវេសន្តបានទទួលពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ មានចំនួនជាង ៥,៨ពាន់នាក់ ស្រីជាង ២,៧ពាន់នាក់។ ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យជនបរទេសអន្តោប្រវេសន្តប្រើប្រាស់ ចំនួនជាង២ម៉ឺននាក់ ស្រី ១ម៉ឺននាក់ មានសុពលភាព ០២ឆ្នាំម្តង នៃអ្នកបានដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទាំងអស់។

លោកនាយឧត្តមសេនីយ៍ សុខ ផល បានលើកឡើងកាលពីគ្រាមុនថា ក្រោយការដកហូត​ឯកសារនេះ ជនបរទេសទាំងអស់ អាចសម្រេចចិត្តបានចំនួន ២ យ៉ាង ទី១ ជម្រើសត្រឡប់ទៅប្រទេសកំណើតវិញ និងទី២ ជនបរទេសអន្ដោប្រវេសន្ដ ត្រូវដាក់ពាក្យសុំរយៈពេល ៧ឆ្នាំនឹងមានសិទ្ធិសុំចូលសញ្ជាតិកម្ពុជា សម្រាប់មនុស្សធំ និងកុមាររយៈពេល ៣ឆ្នាំ ប៉ុន្ដែមិនមែនជាអ្នកចំណូលថ្មីនោះទេ។

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក៏បានបញ្ជាក់អំពីការចាប់បណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជាផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់​ត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សរុបចំនួន១៤,៧៩០នាក់ មាន៩១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួន១១,១៩៥នាក់៕

Share

Image
Image
Image