en     km
en     km

ក្រសួងការពារជាតិ​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នៅ​តំបន់​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​

Share

ភ្នំពេញ​៖​ក្រសួងការពារជាតិ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​កុំទៅ​តំបន់​ធ្វើ​លំ​ហាត់​ឬ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​កង​យោធពលខេមរភូមិន្ទ​និង​កងទ័ព​រំដោះប្រជាជន​ចិន​នៅ​តំបន់​ភ្នំ​ធំ​ព្រះ​ព្រៅ​ស្ថិត​នៅ​ក្នុងភូមិ​ថ្លុក​ដូន​ស​ ឃុំ​ ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ចាប់ពី​ថ្ងៃ​ទី​១៥​ ដល់​ថ្ងៃ​ទី​៣០​ ខែ​ មីនា​ ឆ្នាំ​ ២០១៨​។​

                   លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ជាអ្នកនំាពាក្យក្រសួងការពារជាតិ។រូបភាព៖ Fresh News

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងការពារជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧​ ខែមីនា​នេះ​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ក្រសួង​ស្ថាប័ន​និង​អាជ្ញាធរ​ដែនដី​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សំឡេង​ផ្ទុះអាវុធ​និង​ការ​ចល័ត​កងទ័ព​និង​សព្វាវុធ​ដែល​ក្រសួង​ថា​នេះ​គឺជា​ការ​ធ្វើ​លំ​ហាត់​«​នាគ​មាស​ឆ្នាំ​២០១៨»​រួម​គ្នា​រវាង​កង​យោធ​ ពល​ខេមរភូមិន្ទ​និង​កងទ័ព​រំដោះប្រជាជន​ចិន​។​

​ការ​ធ្វើ​លំ​ហាត់​«​នាគ​មាស​ឆ្នាំ​២០១៨»​ក្រោម​ប្រធានបទ​«​ប្រឆាំង​ភេរវកម្ម​»​និង​»​ការងារ​មនុស្សធម៌​»​ដោយ​មានការ​ប្រើប្រាស់​អាវុធ​និង​រថពាសដែក​ក្នុង​ការ​លំ​ហាត់​បាញ់​គ្រាប់​ពិត​ដើម្បី​រំ​លឹ​ង​ខួប​៦០​ឆ្នាំ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​រវាង​កងទ័ព​កម្ពុជា​-​ចិន​ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​យោធា​ ពង្រឹង​សម​ត្ថិ​ភាព​កងទ័ព​និង​ទំនាក់​ទំ​នង់​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​ បញ្ជាក់​ថា​លំ​ហាត់​សម​ប្រយុទ្ធ​យោធា​នេះ​កងទ័ព​កម្ពុជា​មាន​ចំនួន​២៨០​នាក់​និង​កងទ័ព​ចិន​មាន​ចំនួន​១៩០​នាក់​ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ​ រថពាសដែក​និង​ឧទ្ធម្ភាគចក្រ​សម្រាប់​លោតឆ័ត្រ​យោង​។​ប៉ុន្តែ​លោក​ឧត្តម​នី​យ៍​មិន​បាន​បញ្ជាក់​ចំនួន​ជាក់លាក់​អំពី​កាំភ្លើង​ធំ​ រថពាសដែក​នោះ​ទេ​។​

​លោកនាយ​ឧត្តមសេនីយ៍​ ឈុំ​ សុ​ជាតិ​៖«​ខ្មែរ​យើង​២៨០​ ចិន​១៩០​ មាន​រថពាសដែក​ យន្តហោះ​អេ​ឡេ​កូ​សម្រាប់​លោតឆ័ត្រ​យោង​ កាំភ្លើង​ធំ​មួយ​ចំនួន​។​ចំនួន​ជាក់ស្តែង​ចាំ​សរសេរ​ក្នុង​ហ្ភេ​ក​អោយ​ ស្អែក​ខ្ញុំ​សរសេរ​អោយ​។​»

​កាលពី​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​៧​ពាន់​នាក់​នៅ​ស្រុក​សំរោង​ ខេត្តកំពង់ស្ពឺ​ថា​គ្រឿ​សព្វាវុធ​រាប់​ម៉ឺន​តោន​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ដើម្បី​ទុក​ការពារ​ជាតិ​។​តែ​ជាមួយ​គ្នា​នេះ​ ទូរទស្សន៍​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ថា​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយរ​ថពាល​ដែក​ជិត​១០០​គ្រឿង​ដល់​ក្រសួងការពារជាតិ​កម្ពុជា​៕​

Share

Image
Image
Image