en     km
en     km

ក្រសួងការពារជាតិ​ប្រកាស​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​កាំភ្លើង ​BM-21

Share

​ភ្នំពេញ​៖​ ក្រសួងការពារជាតិ​បាន​ប្រកាស​អំពី​ការ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​ប្រភេទ​កាំភ្លើង​BM-21​ ស្ថិត​នៅ​ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ចុងខែ​ឧសភា​នេះ​។​ គណៈ​ក​ម្មា​ការ​ដឹកនាំ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​នៃ​ក្រសួងការពារជាតិ​ ឲ្យ​ដឹង​ថា​ លំ​ហាត់​បាញ់​គ្រាប់​ពិត​ឈ្មោះ​ «​ហនុមាន​មាស​ ២០១៨»​។​

                              កងទ័ពរៀបចំតម្លើងគ្រា ប់ កំាភ្លើងប្រភេទBM-21 ឬហៅថាកំាភ្លើង៤០កាណុង។រូបភាព៖ Facebook

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ ឧសភា​នេះ​ថា​ គណៈ​ក​ម្មា​ការ​ដឹកនាំ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​«​ហនុមាន​មាស​២០១៨»​នៃ​កង​យោធពល​ខេ​មរ​ភូមិ​នឹង​ធ្វើការ​បាញ់​គ្រាប់​ពិត​ដោយ​កាំភ្លើង​ប្រតិកម្ម​ BM21​ និង​ កាំភ្លើង​ប្រភេទ​ 152mm​ និង​122mm​ ដែល​ជា​កាំភ្លើង​ធំ​បាញ់​រយៈ​មធ្យម​នឹង​ប្រតិបត្តិ​ការណ៍​នៅ​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ ចាប់ពី​ថ្ងៃ​ទី​ ២០​ ដល់​ថ្ងៃ​ទី​ ៣០​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​។​

​ដើម្បី​រក្សា​សុវត្ថិភាព​គណៈ​ក​ម្មា​ការ​ដឹកនាំ​ធ្វើ​លំ​ហាត់​បាញ់​គ្រាប់​ពិត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មាន​អា​ម្មរណ៍​ភ្ញាក់ផ្អើល​និង​ភិតភ័យ​ចំពោះ​សម្លេង​ផ្ទុះអាវុធ​ និង​ការ​ចល័ត​គ្រឿង​សព្វាវុធ​។​ ជាមួយ​គ្នា​ គណៈ​ក​ម្មា​នេះ​ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ និង​រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ី​ វិល​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ហោះហើរ​ក្នុង​តំបន់​បាញ់​គ្រាប់​ពិត​នេះ​ទេ​៕

Share

Image
Image
Image