en     km
en     km

ក្រសួងការបរទេសកម្ពុជាបារម្ភថាបើបាត់EBAគឺកម្មករជិតមួយលាននាក់រងផលប៉ះពាល់​តែផ្ទុយជំហរ​សម្ដេច​ហ៊ុនសែន

Share

ក្រសួងការបរទេសកម្ពុជាដែលតំណាងឲ្យរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ដ្រីហ៊ុនសែនបានបញ្ជូនរបាយការណ៍ចុងក្រោយតាមការតម្រូវរបស់គណៈកម្មការសហភាពអឺរ៉ុបដែលដាក់ឪសានវាទនៅត្រឹមថ្ងៃ១២ធ្នូឆ្នាំ២០១៩នេះជារបាយការណ៍បំភ្លឺចុងក្រោយរបស់កម្ពុជាហើយឈានទៅដល់ការបិទសំណុំ រឿងនៃនីតិវិធីដកហូតប្រព័ន្ ធពន្ធអនុគ្រោះEBAពីកម្ពុជា។ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បត្តិ៍ទី១២ធ្នូនេះតែម្ដងដែលសេចក្ដីថ្លែងការណ៍តាំងនាមឲ្យអធិបតីកម្ពុជាបានរៀបរាប់ ដូចនេះថា៖

អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជាមានភារកិច្ ចប្រគល់ជូនគណកម្មការ​អឺរ៉ុបនៅថ្ងៃ១២ធ្នូឆ្នាំ២០១៩នេះនៅការឆ្លើយតបចុង ក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់ គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនិងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអាសន្នដែលបានផ្ដល់ឲ្យព្រះរាជាណាចក្រកម្ពុជាក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងសព្វាវុធឬហៅកាត់EBA។សេចក្ដីឆ្លើយតបចុះក្រោយនេះគឺជារបាយការណ៍ គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការនានាដែលរាជរដ្ឋាភិបាលបានអនុវត្ដន៍ឆ្លើយតបទៅនិងបញ្ហាទាំងឡាយដែលជាការព្រួយបារម្ភរបស់គណៈកម្មការអឺរ៉ុបជាអាថ៌រួមមាន៖ ការគោរពសិទ្ធក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ និងសេរីភាពបង្កើតសមាគមន៍ជាដើម។សេចក្ដីថ្លែងការណ៍របស់ក្រសួងការបររទេសបានបញ្ចាក់ទៀតថាក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុបចេញសេចក្ដីសំរេចចុងក្រោយរបស់ខ្លួននៅខែកុម្ភៈឆ្នាំ២០២០ ខាងមុខនេះរាជរដ្ឋាភិបាលសង្ឈឹមថាគណៈកម្មការអឺរ៉ុបនិងពិចារណាលើកិច្ចខិតខំប្រឹងប្រែងប្រកប ដោយសុឆ្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តរាល់សន្ធិសញ្ញា អន្ដរជាតិទាំងអស់ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធEBAដែលអាចផ្ដល់ផលប៉ះពាល់ដល់កម្មការី ប្រមាណជា ជិត១លាននាក់និងផលប៉ះពាល់ដោយប្រយោលដោយក្រុមគ្រួសារសាច់ញាត្តិដែលរស់ពឹងលើប្រាក់ឈ្នួល របស់ពួកគេរួមទាំងការអនុវត្តន៍នូវការគោរពគោលការណ៍ អធិបតេយ្យភាពនិងមិនជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងកម្ពុជា។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដែលត្រូវបានមើលឃើញជាសាធារណៈលើគេហទំព័ររបស់ ក្រសួងនេះគឺកថាខណ្ឌចុងក្រោយគឺក្រសួងទទូច ប្រាប់ទៅសហភាពអឺរ៉ុបថាចន្លោះពីថ្ងៃ១២ធ្នូឆ្នាំ២០១៩ ដល់ខែកុម្ភៈឆ្នាំ២០២០ គឺសហភាពអឺរ៉ុបគួរតែទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែល អនុវត្តន៍តាមបទដ្ឋាននិងច្បាប់អន្ដរជាតិទាំងឡាយ។ហើយថាសហភាពអឺរ៉ុបមិនគួរដកហូតEBAពីកម្ពុជានោះទេព្រោះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករខ្មែរជាច្រើនម៉ឺននាក់រួមទាំងអ្នកទទួលទានជាប្រយោលជាមួយនិងពួកកម្មករផងដែរ។

តែយ៉ាងណាក៏ដោយសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហាក់ដូចជាដើរបញ្ចាស់ទិសគ្នានឹងជំហរ របស់នាយករដ្ឋមន្ដ្រីដែលតែងតែថ្លែងថាលោកមិនខ្វាយ ខ្វល់ច្រើនទេចំពោះការបាត់EBA ។កាលពីថ្ងៃ ទី១១វិច្ឆិកាមុនមួយថ្ងៃនៃថ្ងៃឱសានវាទ របស់សហភាពអឺរ៉ុបដកនីតិវិធីEBA ពីកម្ពុជានោះគឺលោកនាយរដ្ឋ មន្ដ្រីបានថ្លែងដោយអះអាងថាទីផ្សាអង្ករនៅកម្ពុជាមានប្រទេសជាច្រើនបានបញ្ជាទិញគឺរហូតដល់ទៅ ៦០ប្រទេសឯណោះ។ហើយក្នុងនោះសហភាពអឺរ៉ុបនៅតែបញ្ជាទិញនៅឡើយបើទោះបីអឺរ៉ុបបានដកហូត ពន្ធអង្ករពីកម្ពុជាក៏ដោយ។លោកនាយករដ្ឋមន្ដ្រីបានថ្លែងទៅកាន់និស្សិតសកលវិទ្យាមួយថាលោកមិនខ្វល់រឿងបាត់EBA នោះទេ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែពោលពាក្យថាបើបាត់EBA គឺសេដ្ឋកិច្ចកម្ពុជាក៏មិនក្រឡាប់ដែរ។តែជំហររបស់លោកនាយករដ្ឋមន្ដ្រីក៏ផ្ទុយផងដែរនិងសមាគមន៍រោចក្រកាត់ដេរកម្ពុជាហៅកាត់ថាGMAC ។កន្លងមកសមាគមន៍នេះក៏បានចេញសេចក្ដីថ្លែងការណ៍ និយាយពីកម្មករខ្មែរនិងអ្នកទទួលបានផលប្រយោជន៍ពីកម្មករជាង១០០នាក់នឹងរងផលប៉ះពាល់។

សមាគមន៍នេះក៏បានទទួចឲ្យសហភាពអឺរ៉ុបពិចារណារឿងនេះឡើងវិញ។ដោយឡែកលោកសមរង្ស៊ីប្រធាន ស្ដីទីគណបក្សសង្គ្រោះជាតិបានប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃ១១ធ្នូរថាចាប់ពីថ្ងៃ១២ធ្នូនេះតទៅរហូតដល់ទៅថ្ងៃ១២កុម្ភៈគឺគណបក្សប្រជាជនកម្ពុជាត្រូវតែស្ដារឡើងវិញនៅប្រជាធិបតេយ្យជាពិសេសការដោះលែងលោកកឹមសុខា និង ការដោះលែងសកម្មជនទាំងអស់ដែលជាប់ការចោទ ប្រកាន់ពីសំណាក់អាជ្ញាធរកម្ពុជាហើយក៏ធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងដែរ។បើពុំនោះទេកម្ពុជានឹងប្រឈមមុខនិងការបាត់ប្រព័ន្ធអនុគ្រោះសេដ្ឋកិច្ចដ៏សារៈសំខាន់មួយនេះ។លោកព្រមានថាកម្មករអាចនឹងងើបបះបោលប្រឆាំងរដ្ឋាភិបាលព្រោះកម្មករទាំងនោះបាត់បង់ប្រយោជន៍របស់ពួកគេជាខ្លាំង។យ៉ាងណាលោកសមរង្ស៊ីបានអះអាងថាលោកនឹងជួយស្រោចស្រងប្រព័ន្ធEBA មកវិញប្រសិនបើស្ថានភាពនយោបាយល្អប្រសើរធម្មតាវិញ៕

ដោយ៖ពៅនិកា

Share

Image
Image
Image