en     km
en     km

ក្រសួងការងារ៖ កម្ពុជាបន្ថែមការគាំពារដល់ពលករនៅម៉ាឡេស៊ី

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់ សិទ្ធិ សុខុមាលភាព និងកិច្ចគាំពារដល់ពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៨។

តាមការចុះផ្សាយនេះបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងតាមរយៈសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា(MAC) សមា គមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(ACRA) ជាមួយនឹងសមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ(PAPA) សមាគមជាតិធនធានមនុស្សម៉ាឡេស៊ី (PUSMA) និង សមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ (PIKAP) នៅទីស្ដីការក្រសួងការងារ។

អនុស្សរណៈយោគយល់គ្នានេះ គឺនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករកម្ពុជាដែលធ្វើការនៅប្រទេស ម៉ាឡេស៊ី។

ក្រសួងការងារកម្ពុជា ចុះផ្សាយទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តជាច្រើនសម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិដល់ពលករខ្មែរទាំងអស់ដែលធ្វើការ និងស្នាក់នៅប្រទេសម៉ាឡេស៊ី។

ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដែលទទួលបានកាអនុញ្ញាតពីក្រសួងមានចំនួន ១០៣ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ក្រុមហ៊ុន គិតត្រឹម ខែតុលា ឆ្នាំ២០១៨៕

Share

Image
Image
Image