en     km
en     km

ក្រសួងការងារប្រាប់ពីថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំខ្មែរ

Share

ភ្នំពេញ៖យោងតាមច្បាប់ស្ដីពីការងារ និងប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ កម្មករនិយោជិតទាំងអស់ដែលធ្វើការនៅតាមសហគ្រាស គ្រឹះស្ថាន នឹងបានឈប់សម្រាបករយៈពេល ៤ថ្ងៃ គឺ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ មេសា ឆ្នាំ២០១៨ ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបញ្ជាក់ថា ការបន្ថែមថ្ងៃឈប់សំរាប់មួយថ្ងៃនៅថ្ងៃទី ១៧ មេសានេះ គឺជំនួសឲ្យថ្ងៃទី១៥ដែលត្រូវចំថ្ងៃអាទិត្យ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារស្ដីពីថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចុះនៅថ្ងៃទី១៩ មីនា ឆ្នាំ២០១៨ ដដែលនេះ គឺ ក្នុងករណីចាំបាច់បំផុតដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសថ្ងៃឈប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ម្ចាស់ និងនាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឱ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឱ្យមានពេលវេលានិងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។

កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំនេះ មានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។

ក្នុងករណីមានលទ្ធភាព ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន គួរចាត់តាំងឱ្យមានការលេងល្បែងកំសាន្ដនានានៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួនដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំ និងដើម្បីលើកទឹកចិត្តដល់កម្មករនិយោជិតដែលបាននបំពេញការងារកន្លងមក។

សូមជម្រាបដែរថា ពីធីបុណ្យចូលឆ្នាំខ្មែរ គឺចំថ្ងៃទី ១៤ ១៥ ១៦ មេសា ២០១៨ ។ដោយឡែកថ្ងៃឈប់សំរាកឆ្នាំនេះត្រូវបានក្រសួងលើកបន្ថែមមួយថ្ងៃទៀត គឺ នៅថ្ងៃទី ១៧ មេសា ២០១៨៕

Share

Image
Image
Image