en     km
en     km

ក្រសួងកសិកម្ម​អំពាវនាវ​ឲ្យ​ម្ចាស់​ចំការ​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ដើម្បី​នាំ​ចេញ​ទៅ​វៀតណាម​

Share

ភ្នំពេញ​៖​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​អំពាវនាវ​ដល់​ម្ចាស់​ចំការ​ទាំងអស់​ឲ្យ​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ដើម្បី​នាំ​ចេញ​ទៅ​ក្រៅប្រទេស។​ទន្ទឹម​នឹង​ប្រទេស​វៀតណាម​សន្យា​ទិញ​ស្វាយចន្ទី​១​លាន​តោន​ក្នុង​រយៈពេល​១០​ឆ្នាំ​​ទៅមុខ​។​

​​​    ម្ចាស់ចំការស្វាយចន្ទីនៅខេត្តព្រះវិហារបង្ហាញផ្លែស្វាយចន្ទីដែលទើបនឹងចាប់ផ្តើមផ្តល់​​ផលក្នុងអំឡុងខែធ្នូ ឆ្នំា ២០១៧។

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តីណែនាំ​ចុះ​កាលពី​ថ្ងៃ​ទី​២៥​ខែមករា​នេះ​ស្តី​ពី​ការ​ជម្រុញ​ផលិតកម្ម​ស្វាយចន្ទី​សម្រាប់​បម្រើ​ឲ្យ​ការ​នាំ​ចេញ​ទៅក្រៅប្រទេស។

ក្រសួងណែនំា​៣​ចំនុច​ដល់​មន្ត្រី​ជំនាញក្រោម​ឱវាទ​ក្រសួង​និង​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ រាជ​ធានី​​ខេត្ត​។​ទី​១​ត្រូវ​ពិនិត្យ​និង​សិក្សា​​សក្តានុពល​ជា​យុទ្ធសាស្ត្រ​និង​កំណត់​តំបន់​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទីរ​ក្នុង​ការ​ជម្រុញ​ប្រជា​កសិករ​និង​សហគមន៍​កសិកម្ម​ផលិត​និង​ភ្ជាប់​ទីផ្សារ​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​។

​ទី​២​មន្ត្រី​ជំនាញ់​របស់​ក្រសួង​ត្រូវ​សម្របសម្រួល​និង​សហការ​ជិត​ស្និត​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម​ ដើម្បី​ជ្រើសរើស​ក្រុម​ផលិត​និង​ការ​ផ្តល់​បច្ចេកទេស​ទំនើប​ដល់​ក្រុម​កសិករ​ឬ​សមាគម​កសិកម្ម​ដើម្បី​ដាំ​ដំណាំ​ស្វាយចន្ទីរ​ជំនួស​ប្រភេទ​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ទាប​។​

​ចុង​ក្រោយ​មន្ទីរ​កសិកម្ម​ត្រូវ​ណែនាំ​និង​ផ្សព្វផ្សាយ​ដោយ​ទូលំទូលាយ​ដល់​កសិករ​ សមាគម​ន៍​កសិកម្ម​និង​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​បង្កើន​ផលិតកម្ម​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​នំ​ចេញ​ទៅ​ប្រទេស​ច​វៀតណាម​។​

​សេចក្តីណែនាំ​របស់​ក្រសួង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​វៀតណាម​សន្យា​ជួយ​វិស័យ​កសិកម្ម​កម្ពុជា​ដើម្បី​បង្កើន​ទិន្នន័យ​រហូត​ដល់​១​លាន​តោន​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​។​

​បច្ចុប្បន្ន​កម្ពុជា​មាន​ដំណាំ​ស្វាយចន្ទី​លើ​ផ្ទៃដី​ជាង​១​សែន​ហិ​កតា​និង​ទទួល​បាន​ទិន្នផល​សរុប​ជាង​១​សែន​តោន​ហើយ​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​៕

Share

Image
Image
Image