en     km
en     km

ក្រសួងកសិកម្ម៖ ជំងឺប៉េស្តជ្រូកអាហ្រិកមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ

Share

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទបានបញ្ជាក់ថា ជំងឺប៉េស្តជ្រុកអាហ្រិកមិនឆ្លង ឬប៉ះពាល់ដល់មនុស្សនោះទេ ។ នេះបើតាមសេចក្ដីប្រកាសស្ដីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រិក របស់ក្រសួងកសិកម្ម ដែលបង្ហោះលើទំព័រហ្វេសបុករបស់ក្រសួងនេះនៅថ្ងៃទី ៥ មេសានេះ ។

តាមការចុះផ្សាយនេះបញ្ជាក់ថា  តំបន់ដែលមានជម្ងឺប៉េសជ្រូកអាហ្រិកនេះ មានចំនួនមួយកន្លែង គឺស្ថិតនៅភូមិសោមកានិញ  ឃុំសោមធំ ស្រុកអូរយ៉ាដាវ  ខេត្តរតនៈគិរី ។

សេចក្ដីប្រកាសនេះ បញ្ជាឱ្យនាយករដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ដែលមានផ្ទុះជំងឺនេះ ។

យ៉ាងណា ក៏ឱ្យមានការបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទ នៅក្នុងតំបន់នោះ, ផ្អាកការទិញលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទ រួមទាំងដាក់តំបន់នោះស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានជាដើម  ។

ជំងឺប៉េស្តជ្រូកនេះ មិនឆ្លង និងប៉ះពាល់ដល់មនុស្សនោះទេ ។

គួររំលឹកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ដែលបានសម្លាប់សត្វជ្រូករាប់សិបក្បាល បានរីករាលដាលមកដល់ប្រទេសកម្ពុជា ។ ចាប់តាំងពីករណីនេះឆ្លងចូលមកខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល ។

បើយោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វ បានឲ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជាទទួលទានសាច់ជ្រូក ពី៤០០០ ទៅ៥០០០ក្បាល ហើយអាចនាំចូលពី១០០០ ទៅ២០០០ក្បាល ៕

Share

Image
Image
Image