en     km
en     km

ក្រសួងកសិកម្មនិងUSAIDសន្យាពន្លឿនកំណើនពាណិជ្ជកម្មដំណំាបន្លែនៅកម្ពុជា

Share

ភ្នំពេញ៖ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទទួលស្គាល់សក្តានុពលនៃកំណើនវិស័យសាកវប្បកម្មគឺដំណាំបន្លែ​ផ្លែឈើនៅកម្ពុជា។ កត្តានេះនំាឲ្យក្រសួងកសិកម្ម និងអង្គការ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្តរជាតិ​ហៅកាត់​USAID​ប្តេជ្ញាជួយ កសិករកម្ពុជាឲ្យដំណាំបន្លែផ្លែដែលមានគុណភាពល្អ។

កម្មវិធីថ្មី Feed the Future Cambodia Harvest II​ នឹងជួយពន្លឿនកំណើនពាណិជ្ជ កម្មវិស័យសាក វប្បកម្ម។​ អង្គការទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​ហៅកាត់ USAID ផ្តោតលើវិស័យ សាកវប្បកម្មដោយសារប្រទេសកម្ពុជាផលិតដំណំាបន្លែមួយភាគបីដែលប្រជាពលរដ្ឋប្រើប្រាស់បច្ចុប្បន្ន។នេះបើតាមប្រសាសន៍របស់លោកស្រី​ Polly Dunford នាយកបេសកម្មរបស់អង្គការ USAID។

លោកស្រី​ថ្លែងនៅក្នុងកម្មវិធី​ Feed the Future Cambodia Harvest II កាលពីថ្ងៃទី​២៧ កញ្ញាថា បន្លែ ផ្លែឈើជាង៧០ភាគរយបាននំាចូលមកពីប្រទេសជិតខាង។

បញ្ហានេះឧស្សាហកម្មកសិកម្មត្រូវការកម្លំាងពលកម្មជាង៧០ភាគរយនៃចំនួនប្រជាជន។គេជឿថាប្រទេសអាចដំាដំណាំផ្លែបន្លែមានគុណភាពល្អនិងបន្លែសេរីរាងសម្រាប់ប្រជាជនកម្ពុជា។

អត្រាកំណើនជាមធ្យមនៃវិស័យសាកវប្បកម្មនៅកម្ពុជាក្នុងចន្លោះឆ្នំា២០០៤​និងឆ្នំា២០១២​ មាន ប្រមាណ ១០ភាគរយក្នុងមួយឆ្នំា។ប៉ុន្តែកំណើននេះបានថយចុះដោយមូលហេតុមួយចំនួន​រួមទំាងការខ្វះខាតបច្ចេក វិទ្យានិងការអនុវត្ត​និងការស្វែងរកទីផ្សារនៅមានកម្រិត។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទទួលស្គាល់សក្តានុពលនៃកំណើតវិស័យបន្ថែផងដែរ។នៅក្នុងផែនការមេរបស់ក្រសួងសម្រាប់ឆ្នំា២០៣០​ការដំាដំណំាបន្លែជាអាទិភាព។

បើតាមរបាយការណ៍របស់ក្រសួង ​កម្ពុជាបាន ចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ក្នុងមួយឆ្នំាៗនំាចូលបន្លែពីប្រទេសវៀតណាម​និងប្រទេសចិន។

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញទស្សនថា​កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតបន្លែនៅត្រឹមឆ្នំា​២០៣០។​ អង្គការ USAID តាមរយគម្រោង​ Cambodia Harvest II​ បានគំាទ្រដល់រដ្ឋភិបាលកម្ពុជា និង កសិករដើម្បីសម្រេចគោលដៅនេះ។

រាជរដ្ឋាភិបាលកម្ពុជានឹងវិនិយោគប្រាក់រាប់លានដុល្លារអាមេរិកក្នុងកម្មវិធីផលិតកម្មស្បៀងអាហាររបស់ខ្លួនក្នុងឆ្នំា២០១៦ដល់ឆ្នំា២០១៩។ ទំាងរដ្ឋាភិបាលនិងអង្គការ USAID​កំពុងប្រើភាពខ្លំាង​ដើម្បីឈានដល់គោលដៅ ចុងក្រោយគឺការផ្តល់អាហារសម្រាប់ប្រទេសកម្ពុជា។

កម្មវិធី The Harvest II​ នឹងអាចជួយកែលម្អ ប្រព័ន្ធទីផ្សារបន្លែ​​ដើម្បីជួយឲ្យសង្វាក់ការផលិត​ ការទិញ និងលក់បន្លែ នៅក្នុងខេត្តគោលដៅមានខេត្តពោធិ៍សាត់​ បាតដំបង សៀម​រាប និងខេត្តកំពងធំ។

ក្នុងរយៈពេល៦ឆ្នំា​កម្មវិធីនេះ​ បានសហការជាមួយរដ្ឋាភិបាលក្នុង ការបំពេញការងារល្អប្រសើរជាងមុនក្នុងផ្តល់អាហារដល់ប្រទេសកម្ពុជា។​ ការអនុវត្តប្រព័ន្ធធារាសាស្រ្ត​ ការកាត់បន្ថយការប្រើប្រាស់ថ្នំាសំលាប់សត្វល្អិត​និងបានរកវិធីសាស្រ្តយ៉ាង ប្រសិទ្ធភាពក្នុងការដំាដុះស្រូវ​ បន្លែ និងចិញ្ចឹមត្រីបាននំាឲ្យកសិករកម្ពុជាបង្កើនប្រាក់ចំណូលចំនួន១១,៥​លានដុល្លារអាមេរិកក្នុងមួយឆ្នំាៗ​និងលើកកម្ពស់ជីវភាពប្រជាជន១៨សែននាក់ឲ្យចេញពីភាពក្រីក្រ៕

Share

Image
Image
Image