en     km
en     km

ក្មេង​ស្រី​វៀតណាម​រង​គ្រោះ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​ នៅ​ក្នុង​សង្គ្រាម​វៀតណាម​អំឡុង​ឆ្នាំ​ ១៩៧០​ ទទួល​ការ​ព្យាបាល​ស្នាម​សន្លាក​

Share

ក្មេងស្រីអាក្រាតកាយ គីម ហ្វ៊ុក ដែលកំពុងរត់ក្នុងភាពភ័យខ្លាចពីការទម្លាក់គ្រាប់បែកក្នុងភូមិនៅវៀតណាមខាងត្បូង
ក្មេងស្រីអាក្រាតកាយ គីម ហ្វ៊ុក ដែលកំពុងរត់ក្នុងភាពភ័យខ្លាចពីការទម្លាក់គ្រាប់បែកក្នុងភូមិនៅវៀតណាមខាងត្បូង

រយៈពេល​ជាង​ ៤​ ទសវត្សរ៍​មក​ហើយ​ ចាប់តាំងពី​រូបថត​របស់​ក្មេង​ស្រី​អាក្រាត​កាយ​ម្នាក់​ ដែល​កំពុង​រត់​ក្នុង​ភាព​ភ័យ​ខ្លាច​ពី​ការ​ទម្លាក់​គ្រាប់បែក​ក្នុងភូមិ​នៅ​វៀតណាម​ខាងត្បូង​ ដែល​បាន​ធ្វើ​ឱ្យ​មាន​រញ្ជួយ​ពេញ​ពិភពលោក​។​ សព្វថ្ងៃ​ វីរនារី​ក្នុង​រូបថត​នេះ​ដែល​មានឈ្មោះ​ថា​ គី​ម​ ហ្វ៊ុ​ក​ (Kim​ Phuc)​ មាន​វ័យ​ ៥២​ ឆ្នាំ​ហើយ​ ដែល​ទីបំផុត​ អាច​មានឱកាស​ព្យាបាល​នូវ​ស្នាម​សន្លាក​បាន​ហើយ​។​

​លោកស្រី​ ហ្វ៊ុ​ក​ បាន​ចាប់ផ្ដើម​ការ​ព្យាបាល​ដោយ​ប្រើ​ឡាស៊ែរ​ តាំងពី​ចុងខែ​មុន​ នៅ​ឯ​វិទ្យាស្ថាន​រោគ​សើ​ស្បែក​និង​ឡាស៊ែរ​ម៉ា​យ​អា​មី​នៃ​សហរដ្ឋ​អា​មេ​រិច​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ AP​ (Associated​ Press)​។​ វេជ្ជបណ្ឌិត​ ជី​ល​ វ៉ា​យ​ប៊ែ​ល​ (Jill​ Waibel)​ ដែល​បាន​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ បាន​និយាយ​ថា​ ពួក​គេ​អាច​ចំណាយពេល​ពី​ប្រាំបី​ទៅ​ប្រាំបួន​ខែ​ ហើយ​រំពឹង​ថា​ស្បែក​របស់លោកស្រី​ ហ្វ៊ុ​ក​ដែលជាជាលិកា​សន្លាក​ស្លេក​នោះនឹង​មាន​ភាព​ទន់​រលោង​។​ ឯ​ស្រទាប់​ស្បែក​ដែល​ត្រូវ​បាន​វះកាត់​ នឹង​ក្រាស់​ដូច​ស្បែក​ធម្មតា​វិញ​ចំនួន​ ៤​ ដង​ ដែល​គ្របដណ្ដប់​លើ​ខ្លួន​នាង​មួយ​ភាគ​បី​ រួម​ទាំង​ដៃ​ខាងឆ្វេង​ ខ្នង​ និង​ក​របស់​លោកស្រី​។​

Kim-Phuc-during-operation

​នៅ​ពេល​ដែល​រូបថត​ត្រូវ​បាន​ថត​ក្នុង​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​១៩៧២​នោះ​ ហ្វ៊ុ​ក​ ទើបតែ​អាយុ​ ៩​ ឆ្នាំ​ប៉ុណ្ណោះ​។​ កងទ័ព​វៀតណាម​ខាងត្បូង​ បាន​ទម្លាក់​គ្រាប់បែក​ណា​ប៉ា​ល​ (Napalm)​ ដោយ​ចៃដន្យ​ចំ​លើ​ជន​ស៊ី​វិល​នៅ​ក្នុងភូមិ​ត្រាង​បាង​របស់​នាង​ ដែល​បាន​បណ្ដាល​ឱ្យ​ឆេះ​យ៉ាង​ខ្លាំង​ទៅ​លើ​ក្មេង​ស្រី​តូច​ ដែល​កំពុង​ជ្រក​ក្នុង​វត្ត​ជាមួយ​គ្រួសារ​របស់​នាង​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ CNN​។​ ក្នុង​ភាព​ឈឺចាប់​ដ៏​ខ្លាំង​នេះ​ ហ្វ៊ុ​ក​ បាន​ដោះ​ខោអាវ​ដែល​កំពុង​ឆេះ​នោះ​ចេញពី​ខ្លួន​ ហើយ​រត់​ ដោយ​បាន​ស្រែក​ជា​ភាសា​វៀតណាម​ថា​៖​ «​ក្ដៅ​ខ្លាំង​ណាស់​ ទ្រាំ​មិន​បាន​ទេ​»​។​

ព្រឹត្តិការណ៍​នោះ​ត្រូវ​បាន​ថត​ដោយ​អ្នកកាសែត​វ័យ​ ២១​ ឆ្នាំ​មួយ​រូប​ ដែល​មានឈ្មោះ​ថា​ ​និក​ អ៊ុត​ (Nick​ Ut)​ ដែល​បាន​ប្រើ​ដោយ​ឡាន​របស់​គាត់​ ដឹក​បញ្ជូន​ ហ្វ៊ុ​ក​ និង​ក្មេងៗ​ដែល​រង​គ្រោះ​ដទៃ​ទៀត​ទៅ​មន្ទីរពេទ្យ​នៅ​ទីនោះ​។​ រូបថត​នោះ​បាន​ឈ្នះ​នូវ​ ពានរង្វាន់​ Ut​ the​ Pulitzer​ ក្នុង​ឆ្នាំ​ ១៩៧៣​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ Ut​ បាន​រក្សា​ទំនាក់ទំនង​ជាមួយ​ Phuc​ យ៉ាង​ទៀត​ទាត់​ និង​បាន​ ថតរូប​នាង​ក្នុង​កំលុង​ពេល​ដែល​នាង​កំពុង​ទទួល​ការ​ព្យាបាល​។​

លោកស្រី គីម ហ្វ៊ុក និងលោក នីក អ៊ុត
លោក នីក អ៊ុត និងលោកស្រី គីម ហ្វ៊ុក

​    Kim-Phuc-with-nurse
​​

លោកស្រី ហ្វ៊ុ​ក​ បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ប្រទេស​កាណ​ដា​ នា​ឆ្នាំ​១៩៩២​ ជាមួយ​ប្ដី​របស់​នាង​ ហើយ​នាង​ត្រូវ​បាន​ទទួល​ងារ​ជា​ អគ្គរដ្ឋទូត​សុ​ឆន្ទៈ​របស់​អង្គការ​យូ​ណេ​ស្កូ​សម្រាប់​សន្តិភាព​ ក្នុង​ឆ្នាំ​១៩៩៧​។​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​នាង​បាន​ឈ្មុសឈ្មុល​ក្នុង​ការ​ផ្សព្វផ្សាយ​និង​លើកកម្ពស់​នូវ​ការ​យល់​ដឹង​អំពី​ភាព​សាហាវឃោរឃៅ​នៃ​សង្គ្រាម​ពិភពលោក​។​

លោកស្រី ​ហ្វ៊ុ​ក​ បាន​ប្រាប់​សារព័ត៌មាន​ AP​ ថា​ការ​ព្យាបាល​កន្លង​មក​ បាន​ធ្វើ​ឱ្យ​ស្នាម​សន្លាក​របស់​នាង​មាន​ពណ៌​ក្រហម​ និង​រមាស់​ តែ​នាង​នៅ​តែ​ចង់​បន្ត​នូវ​ការ​ព្យ​បាលទៀត​។​

លោកស្រី ហ្វ៊ុ​ក​ បាន​និយាយដែរ​ថា​៖​ «​វា​ប្រហែលជា​ត្រូវការ​ពេល​ ១​ ឆ្នាំ​ ប៉ុន្តែ​ខ្ញុំ​មានការ​រំភើប​ និង​អរគុណ​ ជា​ខ្លាំង​»​។​

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​  /​ ប្រភព​៖​ CCTV​ News

Share

Image
Image
Image