en     km
en     km

ក្មេង​ជំទង់​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ កាប់​ពលរដ្ឋ​អា​ល្លឺ​ម៉​ង់​ឱ្យ​របួស​នៅ​លើ​រថភ្លើង​

Share

​អា​ល្លឺ​ម៉​ង់៖ ​មន្ត្រី​ប៉ូ​លី​សបាន​និយាយ​នៅ​ថ្ងៃ​ទី​១៩​ ក​ក្ដ​ដា​នេះ​ថា​ ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​វ័យ​ជំទង់​ម្នាក់​ ប្រដាប់​ដោយ​ពូថៅ​ និង​កាំបិត​ខ្លី​ បាន​ធ្វើ​សកម្មភាព​វាយប្រហារ​មួយ​ បណ្តាល​ឱ្យ​មនុស្ស​ ៤​ នាក់​រង​របួស​។​

Gemany-thum-01
ទីកន្លែងដែលបានកើតហេតុនៅលើរថភ្លើង។រូបភាពពីBBC

​តាម​ណ្ដា​ញ​ផ្សាយ​ព័ត៌មាន​BBC​ សកម្មភាព​ នេះ​កើតឡើង​ លើ​រថភ្លើង​នៅ​ភាគ​ខាងត្បូង​ប្រទេស​អា​ល្លឺ​ម៉​ង់​ ហើយ​ជន​ដៃដល់​រូប​នោះ​ត្រូវ​បាន​ប៉ូ​លី​ស​បាញ់​សម្លាប់​ភ្លាមៗ​ផង​ដែល​។​

ប៉ូលិស​បាន​បន្ត​ថា​ មនុស្ស​បី​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ និង​ម្នាក់​រង​របួសស្រាល​នៅ​ក្នុង​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​ Würzburg​ នោះ​។​

សេចក្តីរាយការណ៍​ដំបូង​បានឱ្យ​ដឹង​ថា​ មនុស្ស​រហូត​ដល់​ ២០​ នាក់​ បាន​រង​របួស​ ប៉ុន្តែ​ក្រោយមក​ត្រូវ​គេ​ បញ្ជាក់​ឡើង​វិញ​ថា​ ១៤​ នាក់​រង​របួស​។​

ជុំវិញ​មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ​ ប៉ូ​លី​ស​មិន​ទាន់​អាច​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ Joachim​ Herrmann​ និយាយ​ថា​ អ្នក​វាយប្រហារ​នេះ​ គឺជា​ជនភៀសខ្លួន​អា​ហ្វ​ហ្គា​នី​ស្ថាន​ មាន​អាយុ​ ១៧​ ឆ្នាំ​ រស់នៅ​ក្នុង​ទីក្រុង​ក្បែរ​ Ochsenfurt​ ។​

បើ​តាម​លោក​ Herrmann​ អាជ្ញាធរ​បាន​អះអាង​ថា​មាន​មនុស្ស​ មួយ​ចំនួន​បាន​ស្រែក​ដាក់​ក្មេង​ស្ទាវ​នេះ​ថា​ «​ Allahu​ Akbar​ »​ មាន​ន័យ​ថា​ "​ ព្រះ​ជា​ម្ចាស់​អស្ចារ្យ​ "​ ហើយ​ វា​កើតឡើង​អំឡុង​វាយប្រហារ​៕​

ប្រភព៖ BBC

 

Share

Image
Image
Image